ស្វែងរកពួកយើង:

Samsung ផ្តើមអភិវឌ្ឍទៅលើម៉ូឌុលកាមេរ៉ាថ្មី ដើម្បីធ្វើអោយ Galaxy S26 កាន់តែស្តើងជាងមុន!

ដោយ

Koun Jab Luffy

29 ឧសភា 2025 04:59 ល្ងាច

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីរបាយការណ៍ថ្មីមួយរបស់កូរ៉េខាងត្បូងបានអោយដឹងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការអភិវឌ្ឍទៅលើម៉ូឌុលកាមេរ៉ាថ្មីមួយទៀត ដើម្បីធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Galaxy S26 កាន់តែមានកម្រាស់ស្តើងជាងមុន។ សម្រាប់វត្តមានស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នៅឆ្នាំនេះ មានដូចជា Galaxy S25, Galaxy S25+, Galaxy S25 Ultra និង Galaxy S25 Edge ដែលសុទ្ធតែមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងបំពាក់នូវមុខងារពិសេសៗជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។
ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge គឺមានកម្រាស់ស្តើងមែនទែននៅក្នុងការប្រើប្រាស់ ហើយនៅលើស្មាតហ្វូននេះ ថែមទាំងមានការប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ទៀតផង។ យោងតាមការបែកធ្លាយថ្មីៗនេះ អោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការធ្វើយ៉ាងណាអោយស្មាតហ្វូន Flagship ជាច្រើនទៀតរបស់ខ្លួន ដូចជា Galaxy S26 Series នឹងមានកម្រាស់កាន់តែស្តើងជាងមុន ដូចគ្នា។ សម្រាប់ម៉ូឌុលកាមេរ៉ាស្មាតហ្វូននាពេលបច្ចុប្បន្ននេះ គឺប្រើប្រាស់នូវ Film នៅចន្លោះ lens ហើយក្រុមហ៊ុន Samsung Electro-Mechanics កំពុងតែពិចារណាក្នុងការផ្លាស់ប្តូរទោលើ Files នេះជាមួយនឹង matte inks ដោយប្រើប្រាស់នូវដំណើរការព្រីន inkjet វិញដើម្បីកាត់បន្ថយទៅលើកម្រាស់នៃ lens module ។ ការផ្លាស់ប្តួរនេះ នឹងអាចជួយកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនពិតមែន។
Article image
ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកទេសថ្មីនេះ នៅលើស្មាតហ្វូន Galaxy S26 Series ហើយ។ ក្រុមហ៊ុន Samsung បានធ្លាប់ហៅបច្ចេកទេសនៃការវេចខ្ចប់ទៅលើ lenses នេះគឺ ring pattern ហើយក្រុមហ៊ុន ក៏បានស្នើសុំប៉ាតង់រឿងនេះនៅក្នុងឆ្នាំ 2018 ផងដែរ ប៉ុន្តែការអនុម័តនៅមិនទាន់ទទួលបាននៅឡើយទេ។
Article image
សូមជំរាបថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ក៏បានប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ជាច្រើនដូចជាថ្ម  SiC ដើម្បីកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនផងដែរ។ ខណៈពេលដែលស្មាតហ្វូនជាច្រើននៅលើទីផ្សារមានកម្រាស់ស្តើងជាងមុននោះ មនុស្សជាច្រើន បានរិះគន់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះផងដែរដោយសារតែមិនទាន់អាចកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនរបស់ខ្លួនបាននោះ៕
Samsung ផ្តើមអភិវឌ្ឍទៅលើម៉ូឌុលកាមេរ៉ាថ្មី ដើម្បីធ្វើអោយ Galaxy S26 កាន់តែស្តើងជាងមុន!