ស្វែងរកពួកយើង:

Samsung មិនរំពឹងថា ការលក់ Galaxy S25 Series និង Galaxy Z Flip 7 អាចនឹងកើនឡើងខ្លាំងនោះទេ!

ដោយ

Koun Jab Luffy

19 ធ្នូ 2024 08:24 ព្រឹក

អាន 2 នាទី

Article image
និយាយពីការប្រកាសចេញជាផ្លូវការណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ក្រុមហ៊ុន Samsung គឺនៅសល់ពេលប្រហែលជាមួយខែទៀតប៉ុណ្ណោះ។ នៅថ្ងៃនេះ ការបែកធ្លាយមួយបានទម្លាយអំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន Galaxy S25 ហើយ ដោយបញ្ជាក់ថា ស្មាតហ្វូននេះ នឹងធ្វើឡើងនៅថ្ងៃទី 22 ខែមករាខាងមុខនេះ។ ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីនេះដែរ ក្រុមហ៊ុន Samsung ក៏បានរៀបចំនូវកិច្ចប្រជុំមួយដើម្បីមើលទៅលើយុទ្ធសាស្រនៅក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មី និងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនៃត្រកូល Galaxy Z Series ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះផងដែរ។
ខណៈដែលក្រុមហ៊ុន  Samsung មានសុទិដ្ឋិនិយមថា ស្មាតហ្វូន Galaxy S25 អាចនឹងមានការលក់កើនឡើងខ្ពស់ជាងស្មាតហ្វូនជំនាន់មុននោះ ក៏ការរំពឹងថា ការនាំចេញសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ហើយនិងស្មាតហ្វូនបត់បាន Galaxy Z Flip 7 អាចនឹងមិនខ្ពស់ខ្លាំងពេកនោះទេ។  តាមគោលដៅដែលចេញពីដៃគូផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុននេះ បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងផលិតស្មាតហ្វូនចំនួន 14.8 លានគ្រឿង 6.6 លានគ្រឿង និង 16 លានគ្រឿងសម្រាប់ស្មាតហ្វូន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ។
Article image
បើមើលទៅលើតួរលេខនៃការនាំចេញនេះ គឺមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលស្មាតហ្វូន Ultra មានចំនួនផលិតច្រើនជាងគេ និងលក់ដាច់បំផុត ហើយស្មាតហ្វូននេះ ក៏រកប្រាក់ចំនេញអោយក្រុមហ៊ុនច្រើនជាងគេផងដែរ។ មានការរំពឺងថា ក្រុមហ៊ុន Samsung អាចនឹងលក់ស្មាតហ្វូន Galaxy S25 series បានចំនួន 37.4 លានគ្រឿង ដែលមានការកើនឡើង 10% ធៀបទៅនឹងស្មាតហ្វូន Galaxy S24 ដែលមានចំនួន 35 លានគ្រឿង។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា តួរលេខនេះ នឹងមានការប្រែប្រួលយ៉ាងណា។
Article image
យ៉ាងណាមិញ ក្រុមហ៊ុន Samsung មិនទាន់ជឿជាក់ខ្លាំងថា ស្មាតហ្វូនបត់បាន Galaxy Z Flip 7 នឹងមានចំនួនការលក់កើនឡើងច្រើនជាងស្មាតហ្វូនជំនាន់មុននោះទេ ដោយសារតែក្រុមហ៊ុននេះ បានដាក់គោលដៅត្រឹមតែ 3 លានគ្រឿងប៉ុណ្ណោះ សម្រាប់ស្មាតហ្វូនបត់បានថ្មីនេះ។ បើប្រៀធៀបជាមួយស្មាតហ្វូន Galaxy Z Flip 6 ដែលលក់កាលពីឆ្នាំមុននេះ គឺមានចំនួន 4.2 លានគ្រឿង ៕