
បន្ទាប់ពីមានការធ្លាក់ចុះប្រហែលជា 23% មក នៅពេលនេះម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics អាចនឹងមិនសប្បាយចិត្តនោះទេ ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានប់ផ្តើមស្ថិតនៅក្រោមគូរប្រជែងរបស់ខ្លួនដូចជាក្រុមហ៊ុន SK Hynix។ ជាមួយនិងការរធ្លាក់ចុះនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានខិតខំក្នុងការគាំទ្រទៅលើភាគហ៊ុននេះយ៉ាងខ្លាំង តាមរយៈការប្រមូលទិញត្រឡប់នូវភាគហ៊ុនមកវិញ។
នៅពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការលុបចោលនូវភាគហ៊ុនមួយចំនួនដែលខ្លួនបានទិញ ដើម្បីធ្វើការគាំទ្របន្ថែមទៀតទៅលើភាគហ៊ុន ដែលមានស្រាប់។ សូមជំរាបថា នៅក្នុងពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Samsung បានទិញនូវភាគហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ហើយក៏មានការអំពាវនាវពីម្ចាស់ភាគហ៊ុនជាច្រើន ដែលទាមទារនូវប្រាក់ចំណេញផងដែរ។
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ខ្លួននឹងធ្វើការលុបចោលនូវភាគហ៊ុនដែលមានតម្លៃ 2.08 ពាន់លានដុល្លារអាមេរិក ដែលខ្លួនបានទិញកាលពីពេលមុននេះដើម្បីបង្កើននូវតម្លៃហ៊ុនឡើងវិញ។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការទិញនូវភាគហ៊ុនដែលមានតម្លៃដល់ទៅ 2.08 ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ ការទិញត្រឡប់មកវិញនេះ នឹងធ្វើឡើងនៅពេលដែលទីផ្សារបើកតាមរយៈ Korea Exchange នៅថ្ងៃទី 19 ខែកុម្ភៈនេះ ដល់ថ្ងៃទី 16 ខែឧសភា ឆ្នាំ 2025 នេះ។

គួរញ្ជាក់ថា ក្រុមហ៊ុននេះ បានទិញភាគហ៊ុនធម្មតាចំនួន 48,149,247 common shares ហើយនិងភាគហ៊ុនអាទិភាព 6,636,988 preferred shares ចេញពីម្ចាស់ភាគហ៊ុនដែលមានស្រាប់ជាច្រើនផងដែរ។ គំនិតនេះ គឺអាចធ្វើការកាត់បន្ថយទៅលើចំនួនហ៊ុនដែលម្ចាស់ភាគហ៊ុនមានច្រើនដើម្បីបង្កើននូវតម្លៃភាគហ៊ុនដែលនៅសល់។ បន្ទាប់ពីមានការលុបចោលនេះ និងការបន្តទិញនូវភាគហ៊ុនត្រឡប់មកវិញនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics ក៏មានការកើនឡើងចំនួន 1.5%៕
