
ថ្មីៗនេះ Samsung បានប្រកាសសហការជាមួយវិចិត្រករល្បីៗនៅទ្វីបអឺរ៉ុប ធ្វើការឌីស្សាញ Accessories សម្រាប់ Galaxy S24 Series។ Ricardo Cavolo គឺជាវិចិត្រករជនជាតិអេស្ប៉ាញ ខណៈដែល Steven Wilson ជាវិចិត្រករមកអង់ គ្លេស និង Yeye Weller វិចិត្រករមកពីអាល្លឺម៉ង់។ វិចិត្រករទាំង 3 រូបនេះ បាននាំមកនូវការឌីស្សាញរូបភាពទៅលើ accessories របស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ជាមួយនិងរូបភាពថ្មី ឆ្លុះបញ្ចាំង ពីការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។
នៅក្នុងកិច្ចសហការគ្នានេះ អ្នកទាំងបី នឹងធ្វើការឌីស្សាញរូបភាពសម្រាប់ស្មាតហ្វូន Galaxy S24, S24+, S24 Ultra រួមជាមួនិង Galaxy Z Flip 5 ជាដើម ដោយមានការគូរទៅលើសម្បក cases និង Flipsuit cards ជាដើម។ រូបភាពដែលបានគូរដោយវិចិត្រករទាំង 3 រូបនេះ ក៏មានការភ្ជាប់ជាមួយនិង NFC ទៀតផង។ បច្ចេកវិទ្យានេះ នឹងជួយអោយរូបភាពសម្បកការពារនេះ បង្ហាញនៅលើអេក្រង់ផងដែរ។ បន្ថែមពីនេះសម្រាប់អ្នកជាវ Accessories ទាំងនេះ ក៏ទទួលបាននូវការបន្ថែមនូវស្គីនរូបភាពសម្រាប់ Galaxy Watch 6 face ថែមទៀតផង តាមេយៈនៃការដោនឡូនជាមួយកញ្ចប់ដែលផ្តល់អោយ។

សម្រាប់ការដាក់លក់នូវ Accessories ទាំងនេះ គឺមានផ្តាច់មុខនៅលើវិបសាយ Samsung.com ចំនួន 16 ប្រទេស និង 20 ទីផ្សារ ចាប់ពីថ្ងៃនេះ។ ប្រទេសទាំងនោះមានដូចជា កូរ៉េខាងត្បូង ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង អូស្រ្តាលី និងប្រេស៊ីលជាដើម។ Evelyn Kim ដែលជា EVP នៃ Global Brand Center របស់ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់អោយដឹងថា ការសហការគ្នានេះ គឺដើម្បីបង្ហាញពីភាពប្រណិតរបស់់អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីកាន់តែខ្លាំងថែមទៀត។

ក្រឡេកមកមើលគំនិតនៃការឌីស្សាញខាងលើនេះ គឺមានការបញ្ចេញនូវរូបភាពប្លែកៗផ្សេងគ្នា ដោយ Ricardo Cavolo គឺឌីស្សាញស្ទីល “Flaming Heart” artwork, Steven Wilson គឺឌីស្សាញ bulldog design ខណៈដែល Yeye Weller ឌីស្សាញបែប “Spread Love”។

