ស្វែងរកពួកយើង:

Samsung អេក្រង់បត់ 3 តង់ Galaxy Z TriFold នឹងទ្រទ្រង់នូវ wireless charging ហើយនិងមាន NFC !

ដោយ

Koun Jab Luffy

01 កញ្ញា 2025 12:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅក្នុងត្រីមាសទី 3 នេះ ហើយ។ បើតាមការបែកធ្លាយជាច្រើនចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងមានការបន្ថែមនូវមុខងារជាច្រើនដែលអាចធ្វើអោយស្មាតហ្វូនថ្មីនេះកាន់តែអស្ចារ្យក្នុងការប្រើប្រាស់បំផុត។ ថ្មីៗនេះ អ្នកទម្លាយ @TechHighest ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ដែលបញ្ជាក់អំពីកម្មវិធី One UI 8 software របស់ក្រុមហ៊ុន Samsung នេះផងដែរ។
នៅក្នុងវីដេអូខ្លីបខាងលើនេះ គឺមានការបង្ហាញអំពីស្មាតហ្វូនបត់បាន 3 តង់ដែលមានបំពាក់នូវមុខងារជាច្រើនដូចជា wireless charging, reverse wireless charging និងការទូទាត់ប្រាក់តាម NFC ផងដែរ។ នៅក្នុងក៏មានការបង្ហាញនូវការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ TriFold នេះ នៅលើបញ្ជី wireless charging pad រួមជាមួយនឹងបច្ចេកវិទ្យា reverse wireless charging ដែលអនុញ្ញាតអោយស្មាតហ្វូននេះ អាចប្រើប្រាស់ជាមួយនឹងកាសស្តាប់ថែមទៀតផង។
បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានមុខងារទូទាត់ប្រាក់តាម NFC ដែលអាចដំណើរការបានបើទោះបីជាស្មាតហ្វូននេះបិទក៏ដោយ។ TriFold គឺជាស្មាតហ្វូនដែលមានទម្រង់នៃការឌីស្សាញបត់បាន 3 តង់ ដែលមានការប្រើប្រាស់នូវត្រចៀកបត់ចំនួន 2 ដែលមានទម្រង់ “G” ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Samsung’s Flex G concept ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025។
Article image
ការបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូនខាងលើនេះ គឺនឹងមានអេក្រង់ខាងក្នុងមានទំហំ 10.1 អ៊ីង បន្ទះឈីប Qualcomm Snapdragon 8 Elite និងកាមេរ៉ាគោលទំហំ 200MP ។ បើនិយាយអំពីកម្មវិធី software វិញ ស្មាតហ្វូននេះប្រើប្រាស់នូវ One UI 8 និង  “Split Trio” mode សម្រាប់ការងារ multitasking នៅលើអេក្រង់ធំថែមទៀតផង។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ មិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែតម្លៃរបស់ស្មាតហ្វូននេះអាចនឹងនៅចន្លោះ $3,000 និង $3,499 ។ ក្រុមហ៊ុន Samsung នឹងចែករំលែកព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅថ្ងៃទី 4 ខែកញ្ញាខាងមុខនេះក្នុងព្រឹត្តិការណ៍ IFA 2025 ៕
Samsung អេក្រង់បត់ 3 តង់ Galaxy Z TriFold នឹងទ្រទ្រង់នូវ wireless charging ហើយនិងមាន NFC !