ស្វែងរកពួកយើង:

Sharp Aquos R10 អេក្រង់ 240Hz OLED និងឈីប Snapdragon 7+ Gen 3 ដាក់លក់ហើយ!

ដោយ

Koun Jab Luffy

21 កក្កដា 2025 02:48 រសៀល

អាន 2 នាទី

Article image
កាលពីខែឧសភាកន្លងទៅនេះ Sharp បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Aquos R10 នឹងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានដាក់លក់នៅដើមខែកក្កដាផងដែរ។ យោងតាមការបញ្ជាក់នៅថ្ងៃនេះបានអោយដឹងថា ស្មាតហ្វូននេះចាប់ផ្តើមដាក់លក់ហើយ។ Sharp Aquos R10 ត្រូវបានក្រុមហ៊ុនបំពាក់អេក្រង់ទំហំ 6.5 អ៊ីង Pro IGZO OLED បង្ហាញចេញបាន FHD+ ទំហំ 2340x1080p ល្បឿន 240Hz variable refresh rate និងពន្លឺ 3000 nits ហើយថែមទាំងមានការគាំទ្រដោយ Dolby Vision ទៀតផង។
ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50.3MP ខណៈដែលកាមេរ៉ាក្រោយក៏មានទំហំ 50.3MP អមដោយកាមេរ៉ា ultra-wide ផងដែរ។ Aquos R10 រត់នៅលើស្បែកកម្មវិធី Sharp UX ផ្អែកលើ Android 15 ដែលអាចអាប់ដែត OS បាន 3ឆ្នាំ និងទៅលើប្រព័ន្ធសុវត្ថិភាពបាន 5 ឆ្នាំ។ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់បន្ទះឈីប Snapdragon 7+ Gen 3 រ៉េម 12GB  និងអង្គចងចាំ 256GB ឬ 512GB ហើយនឹងអាចដាក់បន្ថែមមេម៉ូរីក្រៅបានទំហំ 2TB។
Sharp Aquos R10 មានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 36W fast charging ហើយក៏មានការគាំទ្រនូវរន្ធ USB PD 3.0 ហើយ wireless charging ផងដែរ។ នៅលើស្មាតហ្វូននេះមានសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ និង Dual Speakers, 5G ហើយនឹងរន្ធ SB 3.2 Gen 1។ ស្មាតហ្វូន R10 ក៏មានបច្ចេកវិទ្យាការពារទឹក និងធូលី IP68 ជាមួយនិងការតេស្តពីស្ថាប័ន MIL-STD-810G របស់យោធាអាមេរិកទៀតផង។
Article image
ជាមួយនិងការដាក់លក់នៅជប៉ុន គឺមិនទាន់មានតម្លៃនោះទេ ខណៈដែលនៅតៃវ៉ាន់សម្រាប់ទំហំ 256GB មានតម្លៃ $710 ដុល្លារាមេរិក និងទំហំ 512GB មានតម្លៃ 780 ដុល្លារាមេរិក។ ស្មាតហ្វូននេះមានពណ៌ស ពណ៌មាស និងពណ៌ខ្មៅ។ R10 ក៏នឹងមានលក់នៅឥណ្ឌូនេស៊ី និងសឹង្ហបុរីផងដែរ។