ស្វែងរកពួកយើង:

Silicone Cases របស់ iPhone 16 បង្ហាញអោយឃើញនូវរន្ធ Capture Button!

ដោយ

Koun Jab Luffy

05 កញ្ញា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា បានត្រៀមប្រកាសចេញនូវ Capture Button នៅលើស្មាតហ្វូន iPhone 16 ប៉ុន្តែបើមើលទៅលើពាក្យចចាមអារ៉ាមថ្មីៗបានអះអាងថា សម្បកស៊ីលីខន Silicone Cases របស់ក្រុមហ៊ុន Apple មានការឌីស្សាញចេញជាពិសេស ដោយមិនធ្វើមានការប៉ះពាល់ដល់ Capture Button នោះទេ។ គួរបញ្ជាក់ថា កន្លងមក មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន iPhone 16 នេះ នឹងមានប៊ូតុងថ្មីនេះ ដែលឌីស្សាញឡើងផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាពនៅពេលដែលស្មាតហ្វូននេះនៅក្នុងទម្រង់ Landscape Mode។
តាមការបញ្ជាក់កន្លងមក បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការដាក់ប៊ូតុងនេះ នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូន iPhone ខណៈពេលដែល mmWave antenna នៅលើ iPhones គឺមានលក់នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នៅលើ Capture Button គឺនឹងមានការតម្លើងនូវមុខងារថ្មីៗមួយចំនួន ដូចជា អាចធ្វើការថតរូបភាពបាន ហើយថែមទាំងមានការទ្រទ្រង់នូវ Gestures និងសមត្ថភាពជាច្រើនទៀតផង។
Article image
សូមជំរាបថា ថ្មីៗនេះ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X (Twitter) របស់អ្នកទម្លាយ DuanRui គឺបានចែករំលែករូបភាពជាច្រើននៃសម្បក Silicone Cases ដែលជាផលិតផលរបស់ភាគីទី 3 ដោយរូបភាពខាងលើនេះ គឺមានការបង្ហាញពីរន្ធប្រហោងសម្រាប់ប៊ុតុង Capture button។ ប៉ុន្តែអ្នកទម្លាយ DuanRui រូបនេះ ក៏បាននិយាយថា “សម្រាប់សម្បក case ការពាររបស់ iPhone 16 series របស់ក្រុមហ៊ុន Apple នឹងមិនមានរន្ធប្រហោងនោះទេ ហើយសម្បកនេះ ក៏នឹងមានការឌីស្សាញបិទជិតដែលមិនប៉ះពាល់ទៅលើការប្រើប្រាស់នូវប៊ូតុង Capture Button នោះទេ។”
Article image
សម្រាប់ប៊ូតុង Capture Button នេះ ក៏មានការបែកធ្លាយនៅក្នុងរូបភាព CAD renders ផងដែរ ប៉ុន្តែកាលពីសប្តាហ៍មុននេះ អ្នកទម្លាយ Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg បានបញ្ជាក់ថា ប៊ូតុងនេះ គឺមានតែនៅលើស្មាតហ្វូនម៉ូឌែល Pro ប៉ុណ្ណោះ។ ស្មាតហ្វូន iPhone 16 នឹងមានអេក្រង់ធំជាងមុនបន្តិចនៅលើម៉ូដែល Pro ហើយនឹងប្រើប្រាស់នូវបន្ទះឈីប A18 រួមនិងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Apple Intelligence ក៏ដូចជាមានរ៉េមទំហំ 8GB ទៅលើគ្រប់ម៉ូដែលទាំងអស់។ ព្រឹត្តិការណ៍ "It's Glowtime" របស់ក្រុមហ៊ុន Apple នឹងធ្វើឡើងនៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះហើយ៕