ស្វែងរកពួកយើង:

Skyrider X6 ម៉ូតូហោះដំបូងក្នុងពិភពលោក បើកដាក់លក់មុនហើយ មានតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

14 មិថុនា 2025 10:39 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសចិន Kuicwheel បានធ្វើការប្រកាសចេញផ្លូវការណ៍នៅម៉ូតូហោះដំបូងគេក្នុងលោកម៉ូដែល Skyrider X6 ដែលត្រូវបានធ្វើការឌីស្សាញ និងអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Rictor។ Skyrider X6 គឺជាម៉ូតូហោះមានកង់បី និងអាចធ្វើការបញ្ជាទិញបានតាមរយះគេហទំព័រលក់ទំនិញអនឡាញ JD.com ជាមួយតម្លៃខ្ទង់ 498,800 យាន់ ឬប្រហែល $69,000។
Skyrider X6 បំពាក់នូវប្រព័ន្ធម៉ូទ័រអេឡិចត្រូនិចពីរដែលផ្តល់នូវអនុភាពខ្ពស់ទាំងការបើកបរផ្ទាល់នៅលើដី និងនៅលើលំហអាកាស។ សម្រាប់ការបើកបរនៅលើដីផ្ទាល់ Skyrider X6 អាចបើកល្បឿន Top Speed បាន 70km/h និងអាចជិះបានចម្ងាយផ្លូវ 200km នៅពេលសាកថាមពលថ្មពេញម្តង នេះបើតាមការបញ្ជាក់ស្តង់ដារសាកល្បងពី CLTC។
Article image
ចំនែកការហោះហើរនៅលើអាកាសវិញ វាត្រូវពឹងផ្អែកទៅលើស្លាបចំនួន 6 ដែលដំណើរការដោយប្រព័ន្ធ 6-axis, 6-rotor electric propulsion system ដែលមានសមត្ថភាពអាចហោះបានក្នុងល្បឿន 72km/h និងបានក្នុងរយះពេលប្រមាណ 20 នាទី។ Kuickwheel បានបញ្ជាក់ថា Skyrider X6 ត្រូវបានរចនាឡើងសម្រាប់ធ្វើការដោះស្រាយក្នុងការធ្វើដំណើរជិត និងការដឹកជញ្ចូនសម្ភារៈជំនួយសង្គ្រោះបន្ទាន់។
Article image
តួររបស់ Skyrider X6 ត្រូវបានស្រោបដោយសារធាតុ Carbon Fiber ជាមួយនឹង aviation-grade aluminium alloy ដើម្បីជួយកាត់បន្ថយទំងន់។ សម្រាប់មុខងារក្នុងការជំនួយក្នុងការហោះហើរ Skyrider X6 បានគាំទ្រនូវមុខងារ automated takeoff, landing, route planning, និង cruising ជាដើម។ ជាមួយគ្នានេះ ការប្រើប្រាស់បញ្ជាដោយដៃផ្ទាល់តាមរយះ Joystick ក៏មានសម្រាប់ម៉ូតូហោះហើរបាននេះផងដែរ ដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ផងដែរ។ Skyrider X6 ក៏មានមុខងារសុវត្ថិភាពខ្ពស់ផងដែរជាមួយប្រព័ន្ធ redundant propulsion និង control systems។ Skyrider X6 បំពាក់មកជាមួយថ្មទំហំ 10.5kWh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ដែលសាកភ្លើងមួយពេញម្តងប្រើពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះ Kuickwheel ក៏មានការបង្ហាញចេញនៅម៉ូតូហោះស៊េរីថ្មីមួយទៀតផងដែរ គឺ Skyrider X1 ដែលប្រើប្រាស់ដងស្លាបចំនួន 4 និងមានស្លាបចំនួន 8 សម្រាប់ការហោះហើរ។ Skyrider X1 មានពីរម៉ូដែល គឺ X1 SL បំពាក់កញ្ចប់ថ្ម semi-solid battery ទំហំ 10.5kW សាកភ្លើងពេញម្តងអាចហោះហើរបាន 25 នាទី និងម៉ូដែល X1 SX បំពាក់កញ្ចប់ថ្មទំហំ 21kWh សាកភ្លើងពេញម្តងអាចហោះហើរបាន 40 នាទី ឬ ចម្ងាយ 50km។ Skyrider X1 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 50kW DC Fast Charging ដែលសាកពី 0% ទៅ 80% ចាយពេលខ្ទង់ 30 នាទី។ Skyrider Series នឹងក្លាយជាគូប្រកូតប្រជែងជាមួយនឹងឡានហោះរបស់ Xpeng ម៉ូដែល AeroHT ដែលមានតម្លៃខ្ទង់ $166,000 ដែលត្រៀមចេញលក់ផ្លូវការណ៍នៅចុងឆ្នាំ តប2025 នេះ៕