
យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញអំពីសញ្ញាល្អជាច្រើនសម្រាប់ស្មាតហ្វូន Huawei Mate 70 series ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនលំដាប់ថ្នាក់ Flagship ដំបូងបំផុត ដែលស្ថិតនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដែលនឹងប្រើប្រាស់នូវបន្ទះឈីបកម្រិត 5nm របស់ក្រុមហ៊ុន SMIC ។ ព័ត៌មានថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុន SMIC អាចបង្កើតនូវបច្ចេកវិទ្យានេះ នៅក្នុងរោងចក្ររបស់ខ្លួន បានដោយមិនមានបំពាក់នូវសម្ភារៈទំនើបនោះទេ។
សូមជំរាបថា ក្រុមហ៊ុន SMIC ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើដំនើរការនៃបច្ចេកវិទ្យា 5nm process technology អស់រយៈពេលជាយូរមកហើយ។ ការអភិវឌ្ឍនេះ គឺមានគោលបំណងបង្កើតនូវបន្ទះឈីបកម្រិតខ្ពស់សម្រាប់ក្រុមហ៊ុន Huawei តែម្តង។ បើតាមដំណឹងថ្មីនៅពេលនេះ បាននិយាយថា ក្រុមហ៊ុននេះ បានចាប់ផ្តើមនូវខ្សែសង្វាក់ផលិតថ្មី នៅដើមឆ្នាំនេះ នៅក្នុងផលិតនូវបន្ទះឈីបដ៏ខ្លាំងក្លាបាននៅចុងឆ្នាំ 2024 នេះផងដែរ។
នៅពេលនេះ មានព័ត៌មានថ្មីមួយបាននិយាយថា ក្រុមហ៊ុន SMIC បានសម្រេចនូវសមិទ្ធិផលនេះ និងអភិវឌ្ឍបានដំណើរការ 5nm ដោយមិនមានការប្រើប្រាស់នូវសម្ភារៈផលិតបន្ទះឈីបកម្រិតខ្ពស់ណាមួយនោះទេ។ ក្រុមហ៊ុន SMIC បានបង្កើតនូវ 5nm node នេះតាមរយៈ DUV ដែលនេះ គឺជាប្រព័ន្ធ Ultraviolet Lithography System ដែលអាចធ្វើការព្រីននូវបន្ទះឈីបតូចៗដ៏អស្ចារ្យ ហើយវាមានភាពត្រឹមត្រូវថែមទៀតផង។ សូមជំរាបថា ព័ត៌មានម្អិតមុននេះ ក៏បាននិយាយដែរថា ក្រុមហ៊ុន SMIC មានគំនិតផ្តួចផ្តើមទៅលើរឿងនេះ ហើយក៏នឹងផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបថ្មីនេះដែរ។
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន Huawei ក៏មានការជូដំណឹងពីការប្រើប្រាស់នូវបន្ទះឈីប 5nm របស់ក្រុមហ៊ុន SMIC នេះ នៅលើស្មាតហ្វូន Mate 70 Flagship របស់ខ្លួនផងដែរ។ យោងតាមពាក្យចចាមអារ៉ាមមុននេះ ក៏បាននិយាយថា ក្រុមហ៊ុន Huawei ក៏នឹងត្រៀមខ្លួន ដើម្បីប្រើប្រាស់នូវបន្ទះឈីប Kirin ថ្មីសម្រាប់ស្មាតហ្វូន Mate របស់ខ្លួននាពេលខាងមុខនេះដូចគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏អាចនឹងបន្តនៅក្នុងការប្រើប្រាស់នូវបន្ទះឈីប 7nm នៅលើផលិតផលថ្មីៗជាច្រើនដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះ៕
