
ក្រុមហ៊ុន Sony ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានប្រកាសចេញលក់ស្មាតធីវីម៉ូដែល BRAVIA 9 Series ដែល High-End Television ដែលផ្តល់នូវបទពិសោធន៍សម្រាប់ការទស្សនានៅក្នុងគេហដ្ឋានដ៏អស្ចារ្យបំផុត។ ស្មាតធីវីស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនរចនាឡើងជាមួយភាព Premium ខ្លាំងមែនទែនជាមួយការបំពាក់នូវទំហំអេក្រង់ 75-អ៊ីង និង 85-អ៊ីង ជាមួយការបំពាក់នូវប្រព័ន្ធដំណើរការ AI Processor XR របស់ Sony ដែលជាជួយបង្កើនគុណភាពរូបភាពបានក្នុងកម្រិតខ្ពស់់ជាមួយកម្រិតសាច់ម៉ដ្ឋខ្លាំង កម្រិត Contrast ខ្ពស់ និងទឹកពណ៌ច្បាស់ដិតខ្លាំងបំផុត។
Sony Bravia 9 Series បំពាក់នូវបច្ចេកវិទ្យាអេក្រង់ mini-LED Technology ជាមួយប្រព័ន្ធ XR Blacklight Master Drive ដែលផ្តល់នូវភាពឆ្លាតវៃទៅលើការអនុញ្ញាតឱ្យមានការគ្រប់គ្រងប្រកបដោយភាពច្បាស់លាស់នៃអំពូល LEDs នីមួយៗ សម្រាប់ការបង្ហាញនូវពណ៌ខ្មៅបានកាន់តែជ្រៅ ជាមួយកម្រិតពន្លឺពណ៌សភ្លឺច្បាស់ និងកម្រិតពណ៌ទឹកពណ៌បានកាន់តែប្រសើរ។
ជាមួយមុខងារ XR Triluminos Pro ដែលជួយគ្រប់គ្រងទៅលើកម្រិត Color range បានកាន់តែល្អប្រសើរ ដែលផ្តល់នូវពណ៌ធម្មជាតិកាន់តែច្រើនជាងមុន។ ជាពិសេស ស្មាតធីវីស៊េរីថ្មីរបស់ SONY មួយនេះ មានបំពាក់នូវប្រព័ន្ធសំឡេងបែប Acoustic Multi-Audio+ system ជាមួយមុខងារ Beam Tweeters និង Frame Tweeters ដែលផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យ។ មុខងារ Voice Zoom 3 Technology កាន់តែជួយបង្កើនគុណភាពសំឡេងបានលឺខ្លាំងច្បាស់ល្អ។
អេក្រង់របស់ Sony Bravia 9 Series TV គាំទ្រនូវប្រព័ន្ធមុខងារ Auto HDR Tone Mapping, គាំទ្រកម្រិតបង្ហាញ 4K@120fps, Variable Refresh Rate (VRR), និង Auto Low Latency Mode (ALLM) ដែលល្អបំផុតសម្រាប់ការទស្សនាវីដេអូហ្គេម។ មុខងារ Game Menu ផ្តល់នូវភាពងាយស្រួលដល់ការដំណើរការមុខងារ Gaming settings។
ស្មាតធីវីស៊េរីថ្មីនេះ គាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Google TV ដែលមានមាតិកាកម្សាន្តដូចជាខ្សែភាពយន្ត, កម្មវិធី TV Show និង App សំខាន់ៗមានអត្ថប្រយោជន៍ជាច្រើន។ បន្ថែមពីនេះ វាក៏មានមុខងារ BRAVIA CAM ដែលមាននូវមុខងារប្រើប្រាស់ពិសេសទំនើបដូចជា gesture control, ambient optimization, និង video conferencing features ជាដើម។

SONY Bravia 9 series មានតម្លៃខ្ទង់ជាង 449,990 រ៉ូពី ឬប្រហែល $5,359.49 សម្រាប់ម៉ូដែលមានអេក្រង់ទំហំ 75-inch និងខ្ទង់ 599,990 រ៉ូពី ឬប្រហែល $7145.88 សម្រាប់ម៉ូដែលមានអេក្រង់ទំហំ 85-inch។ ស្មាតធីវីស៊េរីថ្មីនេះ មានដាក់លក់នៅ Sony Centers និងក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចធំៗ ក៏ដូចជានៅលើហាងលក់ទំនិញអនឡាញជាច្រើនក្នុងប្រទេសឥណ្ឌា៕
