ស្វែងរកពួកយើង:

Sony នឹងអង្រួនទីផ្សារកាមេរ៉ាស្មាតហ្វូន High-End ជាមួយសិនស័រថ្មី IMX09E នាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

10 កញ្ញា 2025 09:07 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Sony នឹងមកអង្រួនទីផ្សារកាមេរ៉ារបស់ស្មាតហ្វូនកម្រិត High-End ជាច្រើននាពេលឆាប់ៗនេះហើយ។ តាមរយៈនៃការបែកធ្លាយថ្មីមួយនៅពេលនេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មីៗ ដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 ដែលមានដូចជា ក្រុមហ៊ុន OPPO, vivo និង Xiaomi បានត្រៀមខ្លួន បង្ហាញវត្តមានជាមួយសិនស័រ Sony ទំហំ 200MP នេះ នៅលើស្មាតហ្វូនម៉ូដែល “Ultra” របស់ខ្លួន។ ហើយស្មាតហ្វូនទាំងនេះ អាចនឹងប្រជែងគ្នាជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Galaxy Ultra របស់ក្រុមហ៊ុន Samsung ថែមទៀតផង។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា សិនស័រថ្មីនេះ អាចជា Sony IMX09E នឹងមានទំហំ 1/1.12 អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិត 0.7 μm pixels។ និយាយទៅសិនស័រថ្មីនេះ មានទំហំតូចជាងសិនស័រ  LYT-900 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Find X8 Ultra និង Xiaomi 15 Ultra ប៉ុន្តែសិនស័រទំហំធំជាងកាមេរ៉ាទំហំ 200MP ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូននាពេលកន្លងមក ហើយនៅលើសិនស័រថ្មីនេះ ក៏នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Hybrid-Frame HDR ថែមទៀតផង។
Article image
ប្រភពខាងលើនេះបន្តថា សិនស័រ Sony IMX09E នេះ ត្រូវបានក្រុមហ៊ុន Sony ធ្វើការឌីស្សាញឡើងសម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងសិនស័រ ISOCELL HP2 (1/1.3″) របស់ក្រុមហ៊ុន Samsung ដែលបច្ចុប្បន្ននេះ មានដែលប្រើប្រាស់នៅលើកំពូលស្មាតហ្វូន Galaxy S25 Ultra ជាមួយនិងសិនស័រកាមេរ៉ា 200MP នេះ។ សិនស័រ Sony IMX09E នេះ អាចនឹងទ្រទ្រង់នូវ 4x lossless zoom ថែមទៀតផង។ ក្រុមហ៊ុន Xiaomi អាចនឹងប្រើប្រាស់នូវសិនស័រ Sony IMX09E កម្រិត 1-អ៊ីង នេះ នៅលើស្មាតហ្វូន Xiaomi 16 Ultra ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ខាងមុខនេះ៕
Sony នឹងអង្រួនទីផ្សារកាមេរ៉ាស្មាតហ្វូន High-End ជាមួយសិនស័រថ្មី IMX09E នាពេលឆាប់ៗនេះហើយ