ស្វែងរកពួកយើង:

Sony Xperia 1 VI ត្រូវគេទម្លាយថា នឹងមានតម្លៃថោកជាងម៉ូដែលជំនាន់មុន

ដោយ

Koun Jab Luffy

29 មេសា 2024 08:18 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនជំនាន់ថ្មី Sony Xperia 1 VI ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមកាលពីមុននេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការកាត់បន្ថយទៅលើតម្លៃនៅក្នុងការលក់នៅលើទីផ្សារតៃវ៉ាន់ បើប្រៀបធៀបជាមួយនឹងម៉ូដែលជំនាន់មុន។ នៅក្នុងរបាយការណ៍ដែលចេញពី SumahoDigest ដែលបានដកស្រង់ចេញពីការបង្ហោះនៅលើ Weibo របស់អ្នកប្រើប្រាស់នោះ បានទម្លាយថា ស្មាតហ្វូន Xperia 1 VI នេះ មានតម្លៃ 39,990 TWD នៅក្នុងតៃវ៉ាន់ ដែលប្រហែលជា USD 1,227 ដុល្លារ។
ជាមួយតម្លៃរបស់ស្មាតហ្វូន Sony Xperia 1 VI ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានតម្លៃទាបជាងស្មាតហ្វូន Sony Xperia 1 V ដល់ទៅ 5% ដែលមានតម្លៃ 41,990 TWD។ សូមជំរាបថា ស្មាតហ្វូន Xperia 1 V ដែលបានបង្ហាញវត្តមានកាលពីមុននេះ គឺមានតម្លៃ $1,399 នៅលើទីផ្សារសហរដ្ឋអាមេរិក និងតម្លៃ £1,299 នៅលើទីផ្សារចក្រភពអង់គ្លេស។ បើទោះបីជាមានការទម្លាក់តម្លៃទៅលើស្មាតហ្វូន Xperia 1 VI ថ្មីនេះ ក៏ដោយ ស្មាតហ្វូនថ្មីននេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនថ្នាក់ប្រណិត និងមានសមត្ថភាពខ្លាំងក្លាដដែល។
Article image
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Xperia 1 VI នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុននៅថ្ងៃទី 17 ខែឧសភាខាងមុខនេះហើយ។ ស្មាតហ្វូន Xperia 1 VI នេះ ត្រូវបានរបាយការណ៍ជាច្រើនមុននេះ ទម្លាយថា មានបំពាក់នូវអេក្រង់ 19.5:9 aspect ratio ដែលខុសពីខ្នាត 21:9 ratio របស់ម៉ូដែលមុននេះ។
Article image
ស្មាតហ្វូននេះ ក៏មានការទម្លាក់អេក្រង់ពី 4K ទៅ 2K ផងដែរ។ ស្មាតហ្វូន Xperia 1 VI ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹង 48MP Exmor T sensors។ ប៉ុន្តែរបាយការណ៍ថ្មីនេះ បានទម្លាយថា ស្មាតហ្វូននេះ មានកាមេរ៉ា 48MP, 12MP ultra-wide និង 12MP Telephoto៕
Sony Xperia 1 VI ត្រូវគេទម្លាយថា នឹងមានតម្លៃថោកជាងម៉ូដែលជំនាន់មុន