
យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ថ្ងៃទី 15 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន Sony នឹងមានរៀបចំនូវព្រឹត្តិការណ៌ មួយ ដែលនឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Xperia របស់ខ្លួនថែមទៀតហើយ។ ព័ត៌មានថ្មីនេះត្រូវបាន បង្ហោះនៅលើបណ្តាញសង្គម X ផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះតែម្តង។ បើតាមការបញ្ជាក់នៅសារដែលបង្ហោះនេះ គឺបានសសេថា ក្រុមហ៊ុននេះ នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញ YouTube នៅថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 ម៉ោងនៅក្នុងប្រទេសជប៉ុន។
ជាមួយនិងការជូនដំនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុននេះ នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានជាក់លាក់របស់ស្មាត ហ្វូនដែលនឹងត្រូវបង្ហាញចេញនៅថ្ងៃទី 15 ខែឧសភានេះនៅឡើយទេ។ ប៉ុន្តែមានការព្យាករណ៌ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលប្រណិត Sony Xperia 1 VI។ បន្ថែមពីនេះ នៅក្នុងព្រឹត្តិការណ៌នេះ ក៏អាចនឹងមានការប្រកាសចេញស្មាតហ្វូន Xperia 5 VI ជាមួយគ្នានឹង Xperia 10 VI ផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ មានការទម្លាយថា Xperia 1 VI អាចនឹងបង្ហាញវត្តមានជាមួយនិងអេក្រង់កម្រិត 2K គាំទ្រជាមួយខ្នាត បង្ហាញចេញបាន 19.5:9 aspect ratio ល្បឿន 120Hz refresh rate ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ BRAVIA HDR technology របស់ក្រុមហ៊ុន Sony ផងដែរ។ អេក្រង់នេះ ត្រូវបានគេនិយាយថា ក៏នឹងមានការទ្រទ្រង់ជាមួយ និងកម្រិតនៃ ការឆ្លើយតបអេក្រង់ 240Hz touch sampling rate ថែមទៀតផង។

ស្មាតហ្វូននេះ អាចនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3 អមដំណើរដោយថាមពលថ្មទំហំធំដល់ ទៅ 5,000mAh។ សម្រាប់កាមេរ៉ាថតរូប និងវីដេអូវិញ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវឡែនគោលកម្រិត 24mm primary lens គាំទ្រដោយបច្ចេកវិទ្យា Exmor T for mobile” stacked CMOS image sensor។ ហើយក៏មានការគាំទ្រ ដោយឡែន 16mm lens និង 85-170mm telephoto zoom lens ហ៊្សូម 7X zoom ថែមទៀតផង។ សូមកុំភ្លេចចូលរួម ទស្សនាព្រឹត្តិការណ៌ Sony Xperia launch event នៅថ្ងៃទី 15 ខែឧសភាទាំងអស់គ្នាណា!
