
Sony Xperia 1 VI គឺជាស្មាតហ្វូនថ្នាក់ប្រណិតថ្មីមួយរបសក្រុមហ៊ុនស្មាតហ្វូនរបស់ជប៉ុន ដែលមានការបែកធ្លាយកាលពីឆ្នាំមុន ប៉ុន្តែក៏ស្ងាត់ទៅវិញមួយរយៈ។ យោងតាមការបែកធ្លាយថ្មីៗនេះបានទម្លាយថា ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមានឆាប់ៗនេះហើយ។ បើតាមការបង្ហោះនៅលើបណ្តាញ X តាមរយៈគណនីថ្មីមួយដែលមានឈ្មោះថា Insider Sony បានបញ្ចេញនូវរូបភាពថ្មីមួយដែលហាក់ដូចជាចង់បង្ហាញពីលក្ខណៈសម្បត្តិដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Sony Xperia 1 VI។ នៅលើរូបភាពនោះបានបង្ហោះថា ស្មាតហ្វុននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដែលខុសពីជំនាន់មុនមានតែ 2 គ្រាប់។
នៅលើរូបភាពដដែលនេះ បានបង្ហាញទៀតថា កាមេរ៉ាទាំង 3 គ្រាប់នេះ មានទំហំ 48MP ដូចគ្នា ហើយនិងក៏នឹងមានការគាំទ្រដោយសិនស័រ Exmor T ដូចគ្នាផងដែរ។ សិនស័រនេះដូចគ្នាជាមួយនិងសិនស័រនៅលើស្មាតហ្វូន Xperia 1 V អញ្ចឹង។ បច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយអោយការថតរូបបានកាន់តែច្បាស់ និងមានការកាត់បន្ថយភាព Noice បានល្អថែមទៀតផង។ ជាមួយគ្នានេះក៏មានការព្យារណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Sony Xperia 1 VI ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យានេះដូចគ្នា។

បើតាមបញ្ជាក់នៅលើរូបភាពនេះ គឺបង្ហាញថា នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់នូវសិនស័រ ដែលមាន f/1.4 aperture ហ៊្សូនបាន 2x optical zoom និងមាន dual-PD AF ដែលផ្តល់នូវការចាប់រូបភាព focusing បានលឿនថែមទៀត។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា កាមេរ៉ានេះ អាចថតវីដេអូវបាន 1080p video recording ដែលមានមុខងារ electronic image stabilization (EIS) ផងដែរ។ សម្រាបគ្រាប់ទីពីរដែលជា ultra-wide គឹនឹងមានការប្រើឡែន 14-18mm focal length ដែលផ្តល់នូវការចាប់រូបភាពមុំទូលាយ និងមានការទ្រទ្រង់នូវ on-chip autofocus ទៀតផង។ ចំពោះឡែនទីបីដែលជា Telephoto គឺមានសមត្ថភាពអាចហ៊្សូមបាន 6x zoom និងមានទំហំ 48MP។
ខណៈដែលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia 1 VI នៅមិនទាន់មានការបញ្ចេញច្រើននោះ មានការទម្លាយនៅលើវិបសាយ NotebookCheck ថា ស្មាតហ្វូននេះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2024 នាទីក្រុងប៉ាសេឡូណា ថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះហើយ។ ប៉ុន្តែបើមើលទៅលើរូបភាពខាងលើនេះ បង្ហាញថា ក្រុមហ៊ុន Sony នឹងមានវត្តមាននៅ MWC 2024 នាថ្ងៃទី 26 ខែកុម្ភៈ។
