ស្វែងរកពួកយើង:

Sony Xperia 1 VI អាចនឹងប្រើប្រាស់អេក្រង់ខ្នាត 19.5:9 aspect ratio ជំនួសឲ្យអេក្រង់ខ្នាតកុន 21:9 aspect ratio នៅលើជំនាន់មុន

ដោយ

Koun Jab Luffy

18 មីនា 2024 03:11 រសៀល

អាន 2 នាទី

Article image
Xperia គឺជាម៉ាកនៃស្មាតហ្វូន Android ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន Sony។ ដោយម៉ាកនៃស្មាតហ្វូនមួយនឹងបានការឌីស្សាញប្លែកពីស្មាតហ្វូន Android ក្រុមហ៊ុនដទៃជាមួយអេក្រង់ខ្នាតកុន 21:9 Aspect ratio ដែលធ្វើឲ្យការឌីស្សាញនៃអេក្រង់ស្មាតហ្វូននេះមានកម្ពស់វែងជាងស្មាតហ្វូនក្រុមហ៊ុនដទៃ។ យ៉ាងណាមិញសម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់របស់ Sony គឺ Xperia 1 VI ត្រូវបានគេដឹងថានឹងមានការផ្លាស់ប្តូរការឌីស្សាញថ្មីខុសពីរជំនាន់មុន។
បើតាមការបញ្ជាក់ពីគណនី Weibo ដែលមានឈ្មោះថា Zackbuks បានបញ្ជាក់ដូច្នេះថា Sony Xperia 1 VI ជំនាន់ថ្មីនឹងមិនប្រើអេក្រង់ខ្នាតកុន 21:9 aspect ratio មកប្រើអេក្រង់ខ្នាត 19.5:9 វិញ។ ម៉្យាងវិញទៀតសម្រាប់កម្រិតគុណភាពអេក្រង់របស់ Xperia 1 VI ក៏នឹងទម្លាក់ពីកម្រិត 4K មកនៅត្រឹម 2K ផងដែរ។ ហើយសម្រាប់ការឌីស្សាញរបស់ស្មាតហ្វូន Sony ជំនាន់ថ្មីនេះ អាចនឹងរក្សាដូចគ្នាទៅនឹងជំនាន់មុនដដែល។ ហើយបើតាមប្រភពព័ត៌មានចចាមអារ៉ាមដែលមានចេញផ្សាយលើកមុនបាននិយាយថា Sony Xperia 1 VI នឹងបំពាក់សែនស័រកាមេរ៉ាចំនួន 3 គ្រាប់ ដោយប្រើនូវសែនស័រគោលទំហំ  48MP ប្រភេទ Exmor T sensors។
Article image
ប្រភពដដែលបានបញ្ជាក់ថា Sony មានគម្រោងក្នុងការដាក់បញ្ចូលនូវប្រព័ន្ធកាមេរ៉ា in-camera digital signature technology ដំបូងគេក្នុងលោកសម្រាប់ស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួន។ ជាមួយគ្នានេះបើតាមប្រភពបែកធ្លាយកាលពីសប្តាហ៍មុនបានបង្ហាញថា Sony Xperia 1 VI នឹងមានជម្រើសរ៉េមទំហំចាប់ពី 12GB ដល់ 16GB ជាមួយនឹងការប្រើកំពូលឈីប Qualcomm Snapdragon 8 Gen 3។ ស្មាតហ្វូជំនាន់ថ្មីនឹងទំនងជានឹងបង្ហាញវត្តមាននៅក្នុងខែឧសភា ឆ្នាំ 2024 នេះ៕
Sony Xperia 1 VI អាចនឹងប្រើប្រាស់អេក្រង់ខ្នាត 19.5:9 aspect ratio ជំនួសឲ្យអេក្រង់ខ្នាតកុន 21:9 aspect ratio នៅលើជំនាន់មុន