ស្វែងរកពួកយើង:

Sony Xperia 1 VI អាចនឹងមានទទឹងធំជាងមុន កំពស់ទាបជាងមុន និងមានអេក្រង់កម្រិត 2K

ដោយ

Koun Jab Luffy

27 មីនា 2024 04:57 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Sony តែងតែមានការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតម៉ូដែល Xperia 1 Series របស់ខ្លួន នៅក្នុងត្រីមាសទី 2 ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ គឺជាការបង្ហាញវត្តមានរបស់ម៉ូដែល Xperia 1 VI ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូន Xperia 1 ជំនាន់ទី 6 សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុនមួយនេះ ដែលគេដឹងថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនៅក្នុងពេលប៉ុន្មានខែខាងមុខនេះផងដែរ។ នៅមុនការសម្ពោធជាផ្លូវកានេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗមួយចំនួនរបស់ស្មាតហ្វូននេះហើយ នៅពេលនេះ។
Article image
យោងតាមអ្នកទមា្លយមួយរូបដែលមានឈ្មោថា Zackbuks បានធ្វើការកត់សំគាល់ថា ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VI នឹងមានអេក្រង់កម្រិត 2K display គាំទ្រជាមួយនិងការបង្ហាញចេញបាននៅលើខ្នាត aspect ratio 19.5:9 ដែលមានការផ្លាស់ប្តូរខុសពីជំនាន់មុន ក្រុមហ៊ុនបានប្រើខ្នាត 21:9 aspect ratio នៅលើកម្រិត 4K display។ សូមជំរាបថា ការផ្លាស់ប្តូរកម្រិតអេក្រង់នេះ គឺក្រុមហ៊ុន Sony មានគោលដៅចង់ធ្វើការផ្តល់នូវកម្រិត high-resolution ទៅលើការបង្ហាញរូបភាពនៅលើកំពស់អេក្រង់របស់ស្មាតហ្វូនអោយកាន់តែមានភាពទូលាយ និងសមាមាត្រជាមួយនិងឯកសារវីដេអូនមួយចំនួន ដែលកំពុងតែផលិតចេញនាពេលបច្ចុប្បន្ននេះ។
ជាមួយនិងការសម្រេចប្រើប្រាស់នូវសមាមាត្រខាងលើនេះ ក៏អាចនឹងមានរំខានខ្លះផងដែរ ទៅលើការបង្ហាញចេញនូវវីដេអូនៅលើអេក្រង់ ដោយសារតែឯកសារវីដេអូខ្លះ វានឹងបន្សល់ទុកនូវគែមពណ៌ខ្មី ទាំងខាងលើ និងខាងក្រោមអេក្រង់ស្មាតហ្វូន។ ក្រុហ៊ុននេះ កំពុងតែព្យាយាមធ្វើយ៉ាងណាអោយអ្នកប្រើប្រាស់ទទួលនូវអារម្មណ៌កាន់តែរីករាយជាមួយនិងអកេ្រង់របស់ស្មាតហ្វូនថ្មីនេះ។ បន្ថែមពីលើការឌីស្សាញថ្មីនេះ នៅលើស្មាតហ្វូននេះ ក៏នូវតែមានរន្ធ 3.5mm jack ដដែល។
Sony Xperia 1 VI អាចនឹងមានទទឹងធំជាងមុន កំពស់ទាបជាងមុន និងមានអេក្រង់កម្រិត 2K