ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony Xperia 1 VII បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Snapdragon 8 Elite និងរ៉េម 12GB

ដោយ

Koun Jab Luffy

02 ឧសភា 2025 12:59 អធ្រាត្រ

អាន 2 នាទី

Article image
ស្ងាត់ៗ Xperia 1 VII ដែលជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Sony បានបង្ហាញខ្លួននៅលើបញ្ជី Geekbench បន្ទាប់ពីរូបភាពពិតៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ បានបែកធ្លាយនៅលើអ៊ីនធឺណិត។ នៅក្នុងបញ្ជីខាងលើនេះ គឺមានបង្ហាញថា ស្មាតហ្វូនថ្មីមួយនេះ គឺមានលេខកូដ XQ-FS54។
បើទោះបីជាបញ្ជីនេះ នៅមិនទាន់បញ្ជាក់នូវឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ មានការព្យាករណ៌ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺ Xperia 1 VII ដោយសារតែព័ត៌មានគឺស្របជាមួយនឹងឈ្មោះទម្រង់ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony នៅទីផ្សារអ៊ឺរ៉ុប។ មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានដំណើរការនូវបន្ទះឈីប Qualcomm ដែលមានបំពាក់នូវក្រាហ្វិកកាត  Adreno 830 GPU និង CPU 4.32GHz។
Article image
នៅក្នុងបញ្ជីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូននេះមានពិន្ទុ  2,967 នៅក្នុងការតេស្ត single-core និង 9,017 នៅក្នុងការតេស្ត multi-core។ បើមើលទៅលើរូបភាពបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានវិមាត្រ  161.9x74.5x8.5mm និងកម្រាស់ 11mm។ ស្មាតហ្វូននេះ មានគែមរាបស្មើជាមួយ និងងប៊ូតុងជាច្រើនដូចជា power, volume និង dedicated shutter ស្ថិតនៅគែមខាងស្តាំផងដែរ។
Article image
ផ្នែកខាងក្រោមរបស់ស្មាតហ្វូន Xperia 1 VII នេះ មានរន្ធដោតកាសស្តាប់ 3.5mm headphone jack និងរន្ធ microSD/SIM slot។ ស្មាតហ្វូននេះ ក៏មាន dual front-facing speakers, USB-C port និងកាមេរ៉ាឌីស្សាញខាងក្រោយជាមួយនឹងសេនស័រ 3 គ្រាប់ផងដែរ។  កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 48MP ជាមួយនឹងមុខងារ OIS, 12MP ultra-wide និង 12MP periscope telephoto lens ជាមួយនឹង variable zoom ចាប់ពី 70mm និង 200mm ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Sony Xperia 1 VII បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Snapdragon 8 Elite និងរ៉េម 12GB