ស្វែងរកពួកយើង:

Sony Xperia 10 VI បង្ហាញខ្លួនលើទីផ្សារសកលជាមួយបន្ទះឈីប Snapdragon 6 Gen 1 នឹងមានការអាប់ដេត OS រយៈពេល 3 ឆ្នាំ

ដោយ

Koun Jab Luffy

16 ឧសភា 2024 02:06 រសៀល

អាន 2 នាទី

Article image
ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុន Sony ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Xperia ចំនួន 2 បន្ថែមទៀតហើយ ដែលក្នុងនោះមានដូចជា Xperia 1 VI និង Xperia 10 VI ។ សម្រាប់ម៉ូដែល Xperia 1 VI គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត ខណៈដែលម៉ូដែល Xperia 10 VI គឺជាស្មាតហ្វូនស្ថិតនៅក្នុងប្រភេទស្មាតហ្វូនថ្នាក់កណ្តាល។ ស្មាតហ្វូន Xperia 10 VI គឺជាជំនាន់ ថ្មីរបស់ Xperia 10 V ដែលបង្ហាញខ្លួនកាលពីឆ្នាំមុនដោយក្រុមហ៊ុនមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ។
និយាយពីការឌីស្សាញទៅលើស្មាតហ្វូន Sony Xperia 10 VI គឺមានគែម bezel ធំធម្មតានៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃអេក្រង់ជាមួយនឹងកម្រិតបង្ហាញចេញ 21:9 aspect ratio។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.1-អ៊ីង ដែលជាកញ្ចក់ Triluminious OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់  FHD+ resolution និងរត់បានល្បឿន 60Hz refresh rate។ បន្ថែមពីនេះក៏នូវមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus ថែមទៀតផង។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាព នៅស្មាតហ្វូននេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power។
Article image
ស្មាតហ្វូន Sony Xperia 10 VI នេះ មានការឌីស្សាញម៉ូឌុលកាមេរ៉ាជាមួយនឹងស្ទីល pill-shaped ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានសេនស័រកាមេរ៉ា 2 គ្រាប់ជាមួយនឹងភ្លើង LED Flash ផងដែរ។ ស្មាតហ្វូននេះកាមេរ៉ាគោលទំហំ  48MP គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle ។ ក្រុមហ៊ុន Sony បានសម្រេចបោះបង់ចោលការប្រើប្រាស់នូវ telephoto នៅលើកាមេរ៉ាក្រោយហើយ ខណៈដែលកាមេរ៉ាខាងមុខវិញ គឺមានទំហំ 8MP។
Article image
ក្រៅពីលក្ខណៈសម្បតិខាងលើនេះ នៅលើស្មាតហ្វូន Sony Xperia 10 VI ក៏មានបំពាក់នូវ stereo speakers ដែលមានការទ្រទ្រង់ជាមួយនឹងកម្រិត 360 Reality Audio Certified, DSEE Ultimate, stereo recording និង  aptX adaptive ថែមទៀតផង។ ស្មាតហ្វូន Sony Xperia 10 VI ដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 1 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និងអាចបន្ថែម microSD បានផងដែរ។
Article image
ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 30W fast charging ហើយនិងដំណើរការនូវ Android 14 ដែលមានការអាប់ដេត OS ដល់ទៅ 3 ឆ្នាំ និងមានអាប់ដេត patch បានដល់ទៅ 4 ឆ្នាំ។ ស្មាតហ្វូន Sony Xperia 10 VI នេះមានពណ៌ខ្មៅ ស និងខៀវ។ ស្មាតហ្វូននេះ មានតម្លៃ 399 យូរ៉ូ និង 349 ផោន នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប និងចក្រភពអង់គ្លេស។ ស្មាតហ្វូននេះ បានដាក់អោយធ្វើការ pre-order នៅពាក់កណ្តាលខែមិថុនានេះហើយ៕
Sony Xperia 10 VI បង្ហាញខ្លួនលើទីផ្សារសកលជាមួយបន្ទះឈីប Snapdragon 6 Gen 1 នឹងមានការអាប់ដេត OS រយៈពេល 3 ឆ្នាំ