ស្វែងរកពួកយើង:

Sony Xperia 10 VII នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មី!

ដោយ

Koun Jab Luffy

21 សីហា 2025 08:28 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ បើយើងមើលទៅលើការឌីស្សាញទៅលើរូបរាងស្មាតហ្វួនរបស់ Sony នោះ ហាក់ដូចជា មិនមានអ្វីផ្លាស់ប្តូរច្រើននោះទេ ដោយភាគច្រើននៃស្មាតហ្វូនជំនាន់ថ្មីដែលបង្ហាញវត្តមាននៅលើទីផ្សារ គឺគ្រាន់តែមានការផ្លាស់ប្តូរទៅលើកាមេរ៉ា អេក្រង់ និនបន្ទះឈីបតែប៉ុណ្ណោះ ខណៈដែលតួខ្លួនមិនប្តូរនោះទេ។  យោងតាមសេចក្តីរាយការណ៌ថ្មីនេះ មានការបង្ហើបថា វត្តមានស្មាតហ្វូនថ្នាក់កណ្តាល Xperia 10 VII នឹងមានការផ្លាស់ប្តូរថ្មីហើយ។
យោងតាមការបង្ហោះរូបភាពចេញពី Amazon នាពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Sony នឹងមានការផ្លាស់ប្តូររូបរាងហើយ ដោយម៉ូដែលថ្មីនេះ គឺនឹងមានការឌីស្សាញថ្មីទៅលើម៉ូឌុលកាមេរ៉ាខុសពីម៉ូឌុលកាមេរ៉ាដែលមាននៅលើស្មាតហ្វូនដែលបង្ហាញខ្លួនកាលពីមុន។
Article image
ខណៈដែល Xperia 10 VI មានការឌីស្សាញកាមេរ៉ា 2 គ្រាប់ បញ្ឈរនោះ សម្រាប់ម៉ូដែលថ្មី Xperia 10 VII ប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាផ្តេកជំនួសវិញ។ បើមើលទៅលើរូបរាងថ្មីនេះ ហាក់ដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Sony អាចនិយាយបានថា មានការផ្លាស់ប្តូរហើយ។
Article image
សម្រាប់រូបភាពស្រោមការពារដែលដាក់លក់នៅលើហាង Amazon នេះ អាចបញ្ជាក់បានថា ក្រុមហ៊ុន Sony បានត្រៀមខ្លួននឹងប្រកាសចេញ Xperia 10 VII នៅលើទីផ្សារនាពេលឆាប់ៗនេះហើយ។