ស្វែងរកពួកយើង:

Sony Xperia 10 VII បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយស្ទីលថ្មីដូច Google Pixel

ដោយ

Koun Jab Luffy

12 កញ្ញា 2025 02:23 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការទម្លាយព័ត៌មានជាច្រើនរួចមក នៅថ្ងៃនេះ Sony បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xperia 10 VII នៅលើទីផ្សារហើយ ដោយម៉ូដែលនេះ គឺមានការទ្រទ្រង់ជាមួយនូវម៉ូឌុលកាមេរ៉ាដូច Google Pixel អញ្ចឹង។ ស្មាតហ្វូននេះបាបបង្ហាញខ្លួនជាផ្លូវការណ៌ជាមួយកាមេរ៉ាទំហំ 50MP និងអេក្រង់ 6.1 អ៊ីងគាំទ្រជាមួយនិងល្បឿន 120Hz OLED ហើយនិងបន្ទះឈីប Snapdragon 6 Gen 3។
Sony Xperia 10 VII មានអេក្រង់ទំហំ 6.1 អ៊ីង OLED ទ្រទ្រង់ជាមួយនូវកម្រិត Full HD+ resolution រួមនិង refresh rate 120Hz។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 3 រ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB ហើយនិងអាចបន្ថែមនូវកាតមេម៉ូរីក្រៅបានដល់ទៅ 2TB។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh អាចប្រើប្រាស់បាន 2 ថ្ងៃ និងមានការទ្រទ្រង់នូវ PD charging support ទៀតផង។
Article image
និយាយពីការថតរូបនៅលើស្មាតហ្វួនថ្មីនេះ គឺមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP wide-angle lens អាចហ៊្សូមបាន 2x optical zoom និងទីពីរមានទំហំ 13MP ultra-wide lens ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP។ ស្មាតហ្វូននេះដំណើរការនៅលើប្រព័ន្ធ Android 15។ នៅលើអេក្រង់ស្មាតហ្វូននេះក៏មានការគាំទ្រនូវសិនស័រ Ultrasonic សម្រាប់ស្កែនម្រាមដៃផងដែរ។
Article image
បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មាន Stereo Front-Facing Speakers និងរន្ធ 3.5mm headphone jack. ហើយនិង Wi-Fi 6, Bluetooth 5.4, រន្ធ USB Type-C  រួមនិង NFC ផងដែរ។ អ្វីដែលពិសេសគឺមាន IPX5/IPX8 និង IP6X dust សម្រាប់ការពារទឹក និងធូលីតែម្តង។ Xperia 10 VII មានពណ៌ White, Turquoise និង Charcoal Black ហើយនិងមានតម្លៃ €449 (~$525)។
Sony Xperia 10 VII បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយស្ទីលថ្មីដូច Google Pixel