ស្វែងរកពួកយើង:

Sony រកចំណូលបានច្រើនជាង Samsung ជាលើកដំបូងនៅក្នុងរយៈពេល 24 ឆ្នាំកន្លងមកនេះ!

ដោយ

Koun Jab Luffy

01 កុម្ភៈ 2024 09:12 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងរយៈពេល 10 មកឆ្នាំនេះ កំណើនរបស់ក្រុមហ៊ុន Samsung គឺពិតជាអស្ចា្យមែនទែនទៅលើភាពលេចធ្លោនៃបន្ទះឈីបរបស់ខ្លួន។ ក្រុមហ៊ុននេះ រកបានប្រាក់ជាច្រើនដោយសារតែការគ្រប់គ្រងទៅលើទីផ្សារបន្ទះឈីប ហើយនៅក្នុងរយៈពេល 14 ឆ្នាំកន្លងមកនេះ ប្រាក់ចំណេញទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនអេឡិចត្រូនិចចំនួន 9 នៅក្នុងប្រទេសជប៉ុន មិនទាន់បានពាក់កណ្តាលនៃប្រាក់ដែលក្រុមហ៊ុន Samsung Electronics រកបាននោះទេ។
នៅពេលនេះ ស្ថានភាពខាងលើនេះ មានការកែប្រែហើយ ដោយសារតែពេលនេះ ក្រុមហ៊ុន Samsung កំពុងតែមានបញ្ហាដោយសារតែបញ្ហានៃការផ្គត់ផ្គង់ និងការធ្លាក់ចុះទៅលើតម្លៃលក់ជាមធ្យមនៃទីផ្សារម៉េមូរី។ កត្តាខាងលើនេះ បានធ្វើអោយក្រុមហ៊ុន Sony មានឱកាសអាចយកឈ្នះទៅលើប្រតិបត្តិការនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ជាលើកដំបូងបំផុតនៅក្នុងរយៈពេល 2 ទសវត្សន៍នេះ។
ក្រុមហ៊ុន Samsung បានបង្ហាញនូវប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី 4 ឆ្នាំ 2023 ដែលមានការធ្លាក់ចុះទៅលើប្រាក់ចំណេញចំនួន 34.4%។ មានការរំពឺងថា ប្រាក់ចំនេញនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំនេះ គឺមានចំនួន 7.49 ពាន់ពាន់លានវ៉ុន ឬ $5.62 ពាន់លានដុល្លារអាមេរិក ដែលធៀបជាមួយនឹងប្រាក់ចំនេញប្រតិបត្តិការរបស់ក្រុមហ៊ុន Sony ដែលមានចំនួន $7.95 ពាន់លានដុល្លារ។ ក្រុមហ៊ុន Sony រកបានប្រាក់ 2 ពាន់លានដុល្លារអាមេរិក ដែលច្រើនជាងក្រុមហ៊ុន Samsung Electronics នៅក្នុងឆ្នាំ 2023 ។
Article image
សូមជំរាបថា នេះគឺជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ 1999 ដែលប្រតិបត្តិការនៃប្រាក់ចំនេញរបស់ក្រុមហ៊ុន Samsung Electronics មានការធ្លាក់ចុះនៅពីក្រោយក្រុមហ៊ុន Sony នោះ។ រឿងនេះ បានកើងឡើងដោយសារតែការធ្លាក់ចុះនៃទីផ្សារបន្ទះឈីបដែលស្ថានភាពនេះនៅមិនទាន់មានភាពប្រសើរនោះទេ សម្រាប់ក្រុមហ៊ុន Samsung នៅក្នុងការបំបែកទៅលើកំណត់ត្រានៃប្រាក់ចំនេញជាថ្មីម្តងទៀតនោះ៕
Sony រកចំណូលបានច្រើនជាង Samsung ជាលើកដំបូងនៅក្នុងរយៈពេល 24 ឆ្នាំកន្លងមកនេះ!