ស្វែងរកពួកយើង:

Sony លក់សិនស័រកាមេរ៉ាបានជាង 20 ពាន់លាន មានកំណើនទ្វេរដងក្នុងរយៈពេល 5 ឆ្នាំ

ដោយ

Koun Jab Luffy

21 ធ្នូ 2024 01:41 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយបាននិយាយពីក្រុមហ៊ុន Sony Semiconductor Manufacturing ដោយបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន និងជាអ្នកផលិតសិនស័រកាមេរ៉ាដ៏ធំរបស់ពិភពលោកមួយនេះ បាននាំចេញនូវសិនស័រកាមេរ៉ារបស់ខ្លូនបានជាង 20 ពាន់លានសិនស័រ។ សូមជំរាបថា ក្រុមហ៊ុន Sony បានចាប់ផ្តើមផលិតសិនស័រកាមេរ៉ានេះតាំងពីឆ្នាំ 1980s មកម្លេះ។
យោងតាមការបញ្ជាក់របស់លោក Yoshihiro Yamaguchi ដែលជាអគ្គនាយកក្រុមហ៊ុន Sony ប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia បាននិយាយថា ដោយសារតែការកើនឡើងនៃតម្រូវការរបស់ផលិតផលបច្ចេកវិទ្យាចល័ត បានធ្វើអោយការនាំចេញសិនស័រ កាមេរ៉ានេះ មានការកើនឡើងទ្វេរដង គិតចាប់តាំងពីឆ្នាំ 2019 មកដល់ឆ្នាំ 2024 នេះ។ លោកបានបន្តថា កំណើនយ៉ាងឆាប់រហ័សនេះ គឺដោយសារតែតម្រូវការប្រើប្រាស់សិនស័រកាមេរ៉ានៅលើស្មាតហ្វូនមានហក់ឡើងខ្ពស់លឿន។ លោកបន្ថែមថា កាលពីឆ្នាំ 2016-2017 ស្មាតហ្វូននេះដែលមានកាមេរ៉ាក្រោយភ្លោះ ចាប់ផ្តើមបង្ហាញវត្តមាននៅលើទីផ្សារ ហើយមកដល់ពេលនេះ ស្មាតហ្វូននីមួយៗ គឺមានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ។
Article image
អគ្គនាយកក្រុមហ៊ុន Sony រូបនេះ បាននិយាយថា មកដល់ពេលនេះ សង្វាក់ផលិតកម្មទៅលើសិនស័រនេះ គឺមាន 3 កន្លែង រួមមានដូចជា រោងចក្រនៅ Kumamoto, Nagasaki និង Oita។ លោកបន្តថា Nagasaki និង Oita គឺជារោងចក្រដែលមានការផ្តោតទៅលើការផលិត ISP សម្រាប់ស្មាតហ្វូន និងផលិតផលយានយន្តជាច្រើនដូចជា ផលិតផលឆ្លាតវៃ, Smart factories, smart ICT cameras, laser devices ហើយនិង កាមេរ៉ាសម្រាប់ data centers ផងដែរ។
Sony លក់សិនស័រកាមេរ៉ាបានជាង 20 ពាន់លាន មានកំណើនទ្វេរដងក្នុងរយៈពេល 5 ឆ្នាំ