
Slelato S9 ដែលជារថយន្ត EREV High-end sedan ចេញពីក្រុមហ៊ុនសម្ព័ន្ធភាពរវាងក្រុមហ៊ុន Huawei និង BAIC ត្រូវបានដាក់ពាក្យស្នើរសុំចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនរួចហើយ។ បើតាមឯកសារបង្ហាញថា Stelato S9 គឺជារថយន្ត EREV ស៊េរីថ្មីនេះ ជិះ 100 គីឡូម៉ែត្រ ស៊ីសាំត្រឹមតែ 0.25 លីត្រតែប៉ុណ្ណោះ។ រថយន្ត EREV sedan ស៊េរីថ្មីនេះ នឹងត្រូវបង្ហាញវត្តមាននៅទីផ្សារប្រទេសចិននៅខែមេសា ដើម្បីបង្កើនការលក់នៃរថយន្ត stelato ដែលធ្លាក់ចុះឡើងវិញ។
ម៉ាករថយន្ត Stelato ត្រូវបានបង្កើតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត BAIC។ ហើយរថយន្តដំបូលរបស់សម្ព័ន្ធភាពក្រុមហ៊ុនទាំងពីរនេះ គឺម៉ូដែល Stelato S9 ត្រូវបានបង្ហាញចេញកាលពីខែសីហា ឆ្នាំ 2024 ហើយក្រុមហ៊ុន Huawei និង BAIC មានគោលដៅក្នុងការចេញលក់រថយន្តដំបូងរបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ក៏ 120,000 គ្រឿងក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា Stelato បានធ្វើការនាំចេញម៉ាក Stelato S9 ចំនួនត្រឹមតែ 1,008 គ្រឿងប៉ុណ្ណោះទៅកាន់ដៃអតិថិជន។ រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះ មានតម្លៃខ្ទង់ប្រហែល $54,850។

សម្រាប់ Staleto S9 ម៉ូដែល EREV ថ្មី ត្រូវបានប្រើប្រាស់ភាសារចនាដូចគ្នានឹងម៉ូដែលអគ្គិសនី ឬ BEV។ Stelato S9 មានការរចនាជាមួយដៃទ្វារលាក់ចូលក្នុង ឬ retractable door handles, មានប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល និងមានការរចនាយ៉ាងកង់កាំរាយដូចរថយន្ត Mercedes-benz ដែរ។ រថយន្ត Stelato S9 EREV ជារថយន្ត Sedan ប្រណិតទំនើបដែលមានប្រវែងបណ្តោយ 5,160mm/ ទទឹង 2,005mm/ កំពស់ 1,486mm ជាមួយនឹងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ ខ្លីជាងរថយន្ត Benz S-Class W223 ប្រមាណ 19mm។ Stelato S9 EREV បំពាក់យ៉ាន់កង់ទំហំ R20 និង R21។ រថយន្តនេះមានទំងន់ 2,300kg ដល់ 2,350kg ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា។
Stelato S9 EREV បំពាក់ម៉ាស៊ីនស៊េរី A156T2H ទំហំ 1.5-liter turbocharged ដែលផលិតដោយក្រុមហ៊ុន BAIC។ ម៉ាស៊ីននេះ អាចផលិតកំលាំង 118kW ឬ 158 សេះ។ យ៉ាងណាមិញម៉ាស៊ីននេះ គឺដើរតួរជាម៉ាស៊ីនសាកភ្លើង (Generator) ដែលប្រើនៅលើ AIC BJ60 Thunder body-on-frame SUV ដូចនេះវាមិនបញ្ចូលកំលាំងទៅកាន់កង់ទាំងបួននោះទេ ដោយវាប្រើសម្រាប់តែបញ្ចូលថាមពលទៅកាន់កញ្ចប់ថ្ម និងម៉ូទ័រតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពី WLTC រថយន្តស៊េរីថ្មីនេះពិតជាមានភាពសន្សំសំចៃខ្លាំងមែនទែន ដោយស៊ីសាំងតែ 0.25 លីត្រតែប៉ុណ្ណោះ ក្នុង 100 គីឡូម៉ែត្រ។

Stelato S9 EREV ប្រើប្រាស់កញ្ចប់ថ្មស៊េរី ternary NMC របស់ក្រុមហ៊ុន CATL។ ចំនែកម៉ូដែលមានតម្លៃធូរថ្លៃ នឹងប្រើកញ្ចប់ថ្ម LFP របស់ CATL ហើយនិងមានកម្រិតស៊ីសាំត្រឹម 0.51 លីត្រក្នុង 100 គីឡូម៉ែត្រ។ Stelato S9 EREV អាចនឹងមានជម្រើសបំពាក់ម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយកំលាំង 227kW ឬ 304 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 204km/h។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងតម្លៃរបស់ Stelato S9 EREV មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនោះទេក្នុងពេលនេះ៕
