ស្វែងរកពួកយើង:

Subaru ចេញឡាន SUV ថ្មីមានការតុបតែងតួខ្លួនបែបសាំម៉ូរ៉ៃជប៉ុនយ៉ាងទាក់ទាញបំផុត!

ដោយ

Koun Jab Luffy

09 មេសា 2025 01:24 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះឡាន Subaru Forester ជំនាន់ទី 6 ថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុន ដោយម៉ូដែលនេះ គឺទទួលបានការតុបតែងបែបសាំម៉ូរ៉ៃជប៉ុន យ៉ាងទាក់ទាញតែម្តង។ ឡាន Subaru Forester ជំនាន់ទី 6 សម្រាប់ទីផ្សារប្រទេសជប៉ុននេះ ផ្តល់ជម្រើស 3 ប្រភេទ គឺ X-Break, Premium និង Sport ហើយអតិថិជនក៏អាចបន្ថែមជាមួយនឹង Option Adventure Style ផងដែរ។
ឡាន SUV នេះ ប្រើម៉ាស៊ីនចំនួន 2 ជម្រើស គឺ ម៉ាស៊ីនសាំង ចំណុះ 1.8L Turbo ទំហំ 4 ស៊ីឡាំងនិង ម៉ាស៊ីន Hybrid ចំណុះ 2.5L ដែលដំណើរការជាមួយ ម៉ូទ័រអគ្គិសនី 1 មានកម្លាំង 194 HP ដែលមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 6.7L/100KM ប៉ុណ្ណោះ។ ម៉ាស៊ីនទាំង 2 ជម្រើសនេះ ប្រើប្រអប់លេខអូតូ និង ប្រព័ន្ធបើកបរប៉ុង 2 (Symmetrical AWD) ដ៏ល្បីល្បាញរបស់ Subaru។
Article image
បើនិយាយពីរូបរាងវិញ ឡាន Subaru Forester បានបំពាក់ប៉ាណាមុខថ្មី រំលេចដោយតែម Subaru និង ចង្កៀងមុខរៀងស្រួច មើលទៅកាន់តែកាច អមដោយការតុបតែងខ្លួនបែបសាំម៉ូរ៉ៃជប៉ុនទៀត រឹតតែទាក់ទាញខ្លាំង។ មិនតែប៉ុណ្ណោះ វានៅមានលក្ខណៈពិសេសមួយចំនួនទៀត ដូចជា កាងកាត់ខ្យល់ផ្នែកខាងមុខ, កាងលៀនផ្នែកចំហៀង, កាងលៀនផ្នែកខាងក្រោយ, យ៉ាន់កង់ទំហំ 18 អ៊ីញស្តង់ដារ, កាង Spoiler លើដំបូលធំ និង បំពង់ស៊ីម៉ាំងភ្លោះ ទៀតផង។
ដោយឡែក ចំពោះផ្នែកខាងក្នុងវិញ វាក៏បានបន្ថែមនូវ Option មួយចំនួន ដូចជា ឈ្នាន់អាលុយមីញ៉ូម, កម្រាលកៅអី និង របាំងកញ្ចក់ចំហៀងការពារថ្ងៃ ជាដើម។ Subaru Forester ឆ្នាំ 2026 ក៏មានបំពាក់អេក្រង់កម្សាន្ត ទំហំ 11.6 អ៊ីញ, កុងទ័រឌីជីថល និង មុខងារផែនទី អមដោយប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ EyeSight Driver Assist Technology ផងដែរ ដោយក្នុងនោះរួមមាន ដូចជា៖
•ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធជំនួយហ្វ្រាំង Brake Assist
•ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ Tire Pressure Monitoring System
•ប្រព័ន្ធទប់លំនឹង Vehicle Dynamics Control
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Blind-Spot Detection
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-Traffic Alert
•ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់អូតូពេលមានឧបសគ្គនៅខាងមុខ Automatic Pre-Collision Braking
•ប្រព័ន្ធជំនួយចង្កូតបន្ទាន់អូតូ Automatic Emergency Steering
•ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
•និង ប្រព័ន្ធរក្សាឡានឲ្យនៅចំកណ្តាលគន្លងផ្លូវ Lane Centering ផងដែរ៕
Subaru ចេញឡាន SUV ថ្មីមានការតុបតែងតួខ្លួនបែបសាំម៉ូរ៉ៃជប៉ុនយ៉ាងទាក់ទាញបំផុត!