ស្វែងរកពួកយើង:

Subaru Hybrid 2026 តម្លៃជាង 3 ម៉ឺនដុល្លារ ជិះ 100km ស៊ីសាំងខ្ទង់ 6 លឺត្រប៉ុណ្ណោះ

ដោយ

Koun Jab Luffy

14 កុម្ភៈ 2025 07:30 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Subaru Forester Hybrid ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $35,000 ឡើងទៅ។ ឡាន SUV របស់ជប៉ុនមួយនេះ ប្រើម៉ាស៊ីន Hybrid ចំណុះ 2.5L ទំហំ 4 ស៊ីឡាំង និង ម៉ូទ័រអគ្គិសនី 1 មានកម្លាំង 194 HP ដំណើរការដោយប្រអប់លេខអូតូ CVT និង ប៉ុង 2 (AWD) មកស្តង់ដារ តែម្តង។
អ្វីដែលជាចំណុចខ្លាំងលើឡានមួយនេះ គឺ កម្រិតសន្សំសំចៃរបស់វា ដោយសារតែ Forester Hybrid មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 6.7L/100KM។ Subaru Forester ឆ្នាំ 2026 មានបំពាក់ Option ស្តង់ដារមកជាច្រើន រួមទាំង យ៉ាន់កង់ទំហំ 18 អ៊ីញ, អេក្រង់កម្សាន្ត ទំហំ 11.6 អ៊ីញ, កុងទ័រឌីជីថល និង មុខងារផែនទី ជាដើម។
Article image
ជាមួយគ្នានេះដែរ Subaru បានបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា Forester Wilderness ដែលផ្តោតទៅលើការបើកបរ Off-road ដោយមានកម្ពស់ពីបាតឡានទៅដី 9.3 អ៊ីញ, ប្រើយ៉ាន់កង់ទំហំ 17 អ៊ីញ និង សំបកកង់ ប្រភេទ All-terrain ហើយថែមទាំងមានបំពាក់ប្រអប់លេខថ្មី ដែលផ្តល់សមត្ថភាពឲ្យវាអាចអូសសណ្តោង បានទម្ងន់ 1.5 តោន ទៀតផង។
Article image
បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Subaru មួយនេះមានបំពាក់ប្រព័ន្ធ EyeSight Driver Assist Technology មកស្តង់ដារ ដោយក្នុងនោះរួមមាន ដូចជា៖
•ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធជំនួយហ្វ្រាំង Brake Assist
•ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ Tire Pressure Monitoring System
•ប្រព័ន្ធទប់លំនឹង Vehicle Dynamics Control
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Blind-Spot Detection
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-Traffic Alert
•ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់អូតូពេលមានឧបសគ្គនៅខាងមុខ Automatic Pre-Collision Braking
•ប្រព័ន្ធជំនួយចង្កូតបន្ទាន់អូតូ Automatic Emergency Steering
•ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
•និង ប្រព័ន្ធរក្សាឡានឲ្យនៅចំកណ្តាលគន្លងផ្លូវ Lane Centering ផងដែរ៕
Article image