ស្វែងរកពួកយើង:

Subaru REX ថ្មី បំពាក់ម៉ាស៊ីន Hybrid ថ្មី ជិះ 100 គីឡូម៉ែត្រស៊ីសាំងត្រឹម 3.5 លីត្រប៉ុណ្ណោះ

ដោយ

Koun Jab Luffy

25 មិថុនា 2025 11:41 ថ្ងៃត្រង់

អាន 2 នាទី

Article image
នេះគឺជាឡាន Subaru REX ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងទីផ្សារប្រទេសជប៉ុន ដោយខ្ចីរូបរាងពីឡាន Toyota Raize។ Subaru REX គឺជាឡានប្រភេទ EREV ហើយបានបំពាក់ម៉ាស៊ីនកូនកាត់ ដែលហៅថា e-Smart Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.2 លីត្រ ប៉ុន្តែម៉ាស៊ីននេះត្រូវបានប្រើ ដើម្បីបញ្ជូនកម្លាំងទៅកាន់ប្រព័ន្ធ Hybrid របស់ឡានប៉ុណ្ណោះ មិនមិនបញ្ជូនកម្លាំងទៅកង់ឡើយ។ បន្ទាប់មក ប្រព័ន្ធ Hybrid នឹងបញ្ជូនថាមពលទៅម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង 105 សេះ និង កម្លាំងរមួល 170 ញូតុនម៉ែត្រ ដើម្បីបញ្ជាទៅកាន់កង់។
បើយោងតាមក្រុមហ៊ុន Subaru បានឲ្យដឹងថា ឡាន REX នេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ 3.5 លីត្រប៉ុណ្ណោះសម្រាប់ការជិះចម្ងាយ 100 គីឡូម៉ែត្រ ពោលគឺស៊ីសាំងតិចមែនទែន។ បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Subaru REX ថ្មីនេះ មានបំពាក់ប្រព័ន្ធ Smart Assist ដោយក្នុងនោះរួមមានទាំង៖
Article image
•ប្រព័ន្ធកំណត់ល្បឿនថេរ តាមយានយន្តខាងមុខ Adaptive Cruise Control
•ប្រព័ន្ធជំនួយដៃចង្កូតឲ្យឡានស្ថិតក្នុងគន្លងផ្លូវត្រឹមត្រូវ Lane Keeping Control
•ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរ Traffic Sign Recognition
•ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ
•ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ Forward Collision Warning និងប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking ផងដែរ
Article image
សូមបញ្ជាក់ថា Subaru REX ប្រភេទ EREV នេះ នឹងចែកចេញជា 2 ម៉ូដែល គឺ REX G-Hybrid និង REX Z-Hybrid ដោយមានបំពាក់យ៉ាន់កង់ទំហំ 16 អ៊ីញមកស្តង់ដារ និង ឡើងដល់ទំហំ 17 អ៊ីញ ហើយមានតម្លៃចាប់ពីខ្ទង់ $14,000 ដល់ $18,000 នៅលើទីផ្សារប្រទេសជប៉ុន។
Article image
Subaru REX ថ្មី បំពាក់ម៉ាស៊ីន Hybrid ថ្មី ជិះ 100 គីឡូម៉ែត្រស៊ីសាំងត្រឹម 3.5 លីត្រប៉ុណ្ណោះ