ស្វែងរកពួកយើង:

Sycom RTX4080 Super Graphic Card បំពាក់ប្រព័ន្ធ Hybrid Cooling Technology បានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $3,074

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 12:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុន Sycom ទើបតែបានធ្វើការប្រកាសចេញកំពូលក្រាហ្វិចកាតស៊េរីថ្មី Sycom RTX4080 Super Graphic Card ដែលជាសមាជិកមួយក្នុងស្រឡាយក្រាហ្វិចកាត G-Master Hydro Series។ កំពូលក្រាហ្វិចកាតស៊េរីថ្មីនេះ បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសារធាតុត្រជាក់ Liquid Cooling Technology ដែលជួយទាំងការរក្សាបាននូវភាពត្រជាក់ និងការកាត់បន្ថយសំឡេងរបស់កង្ហាលនៅពេលដំណើរការជាមួយការងារធំៗថែមទៀតផង។
សម្រាប់ប្រព័ន្ធសារធាតុត្រជាក់ Liquid Cooling Technology នេះ ក្រុមហ៊ុន Sycom បានសហការជាមួយក្រុមហ៊ុន Asetek ដែលជាក្រុមហ៊ុនជំនាន់ទៅលើប្រព័ន្ធបច្ចេកវិទ្យាមួយនេះក្នុងការអភិវឌ្ឈន៍ផលិតឡើយដើម្បីធានាបាននូវសមត្ថភាពភាព និងប្រសិទ្ធិភាពដំណើរការបានល្អប្រសើរ។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យា Cooling System Technology នេះ បានធ្វើដំណើរការរួមគ្នាជាមួយនឹងប្រព័ន្ធកង្ហាល Noctua NF-A12x25 ULN cooling fans ចំនួនពីរក្នុងគ្រប់គ្រង់ទៅលើសីតុណ្ហភាពនៅអំឡុងពេលរ៉ាប់រងដំណើរការក្នុងកិច្ចការងារធំៗ។ ក្រុមហ៊ុន Sycom បានអះអាងថា បើធៀននឹងប្រព័ន្ធ  air-cooled នៅលើម៉ូដែលមុន ប្រព័ន្ធ Hybrid Cooling System នៅលើ RTX 4080 Super Graphic Card ជួយកាត់បន្ថយកម្រិតសីតុណ្ហភាពបានពី 10 ទៅ 15 អស្សាសេ ខណៈប្រព័ន្ធដំណើរការគឺស្ងាត់ជាងនៅអំឡុងនៃការដំណើរការជាមួយកិច្ចការងារធំៗកម្រិតខ្ពស់។
ចំពោះរចនាសម្ព័ន្ធនៃការឌីស្សាញរបស៉ Sycom RTX 4080 Super Graphic Card គឺមានភាពស្រដៀងគ្នានឹងស៊េរី Gallardo Graphic card series របស់ក្រុមហ៊ុន Renaissance ដែរ។ សម្រាប់ភាពជាដៃគូរបស់ Sycom ជាមួយ Asetek គឺនឹងពង្រឹងជំហររបស់ Sycom ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មផ្នែករឹងនៃឧបករណ៍ហ្គេម (Gaming Hardware)។ ក្នុងនាមជាដៃគូ Asetek និង Sycom គឺបានស្វែកដំណោះស្រាយលើប្រព័ន្ធបច្ចេកវិទ្យាសារធាតុត្រជាក់ដោយសម្រេចបានក្នុងការដាក់រួមបញ្ចូលគ្នាទៅលើក្នុងស៊េរ៊ី G-Master Hydro Graphic របស់ខ្លួន។
Article image
កិច្ចសហការនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Sycom ក្នុងការផ្តល់នូវប្រព័ន្ធផ្នែករឹងដែលមានសមត្ថភាព និងគុណភាពខ្ពស់សម្រាប់ឧបករណ៍លេងហ្គេមដែលអាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាពិសេស Gamers តែម្តង។ សម្រាប់តម្លៃវិញ Sycom RTX 4080 Super Graphic Card ដែលស្ថិតក្នុងគ្រួសារ G-Master Hydro  Series គឺមានតម្លៃខ្ទង់ $3,074 ដែលថ្លៃជាងប្រហែល $188 ធៀបនឹងម៉ូដែលស្តង់ដារ RTX 4080៕
Sycom RTX4080 Super Graphic Card បំពាក់ប្រព័ន្ធ Hybrid Cooling Technology បានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $3,074