ស្វែងរកពួកយើង:

TCL CSOT គឺក្រុមហ៊ុនតែមួយគត់ដែលផ្គត់ផ្គង់អេក្រង់ Real RGB ផ្តាច់មុខសម្រាប់ Xiaomi 17 Ultra និង Leica Edition

ដោយ

Koun Jab Luffy

30 ធ្នូ 2025 03:00 រសៀល

អាន 3 នាទី

Article image
ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Xiaomi នាពេលនេះ គឺមានការបានផ្លាស់ប្តូរទាំងស្រុងទៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនតាមរយៈការសហការជាមួយនឹងក្រុមហ៊ុន TCL CSOT ទៅលើប្រើប្រាស់អេក្រង់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra និង 17 Ultra Leica Edition ដោយស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវអេក្រង់បច្ចេកវិទ្យា Real RGB Panel កម្រិតខ្ពស់របស់ក្រុមហ៊ុននេះដូចគ្នា។ នៅពេលនេះ ក្រុមហ៊ុន TCL CSOT បានជាអ្នកផ្គត់ផ្គង់ផ្តាច់មុខសម្រាប់ស្មាតហ្វូនត្រកូល Xiaomi 17 series ដែលរួមមានស្មាតហ្វូន 17, 17 Pro និង  17 Pro Max ។
ស្មាតហ្វូន Xiaomi 17 Ultra មានការបំពាក់នូវអេក្រង់ 6.9 អ៊ីង 2K flat OLED panel ដែលជាអេក្រង់ M10 light-emitting material របស់ក្រុមហ៊ុន TCL CSOT មានការទ្រទ្រង់នូវកម្រិតល្បឿនចាប់ពី 1Hz-120Hz LTPO adaptive refresh rate។ អេក្រង់នេះ មានកម្រិតពន្លឺ 3500 nits peak brightness ហើយវាអាចប្រើប្រាស់បាននៅក្រោមពន្លឺថ្ងៃ និងមានការពង្រឹងទៅលើមុខងារ HDR ផងដែរ។ ក្រុមហ៊ុន TCL CSOT បានឌីស្សាញទៅលើដំណោះស្រាយអេក្រង់នេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi ដើម្បីពង្រឹងទៅលើភាពច្បាស់ ពណ៌ច្បាស់ និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។
Article image
ខុសប្លែកពីអេក្រង់ OLED panels ដែលពឹងផ្អែកនៅលើ PenTile sub-pixel នោះ សម្រាប់បច្ចេកវិទ្យា Real RGB layout របស់ក្រុមហ៊ុន TCL CSOT ថ្មីនេះ គឺមានការផ្តោតខ្លាំងទៅលើពណ៌ Red, Green និង Blue  sub-pixel ទៅគ្រប់ភិចសែលទាំងអស់ ហើយជាពិសេស គឺនឹងមានការពង្រឹងទៅលើអក្សរកាន់តែច្បាស់ និងគុណភាពរូបភាពកាន់តែប្រសើរបំផុតជាមួយនឹងកម្រិតភាពច្បាស់ 2K display ផងដែរ។
Article image
តាមការបញ្ជាក់របស់ TCL Central បានអោយដឹងថា អេក្រង់ថ្មីនេះ មានកម្រិត 82.1 cd/A ដែលអាចប្រើប្រាស់កម្រិត Brightness ខ្ពស់នៅក្នុងការប្រើប្រាស់ថាមពលតិច។ ការប្រើប្រាស់នូវ Real RGB នេះមានការបញ្ចូលគ្នានៃ power-efficient LTPO backplane ជាមួយនឹង  26% energy savings ។ អេក្រង់  Real RGB display នេះត្រូវបានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 17 Pro និង  17 Pro Max នាពេលថ្មីៗនេះផងដែរ។
Article image
ស្មាតហ្វូន 17 Pro Max មានអេក្រង់ខាងក្រោយទំហំ 2.9 អ៊ីង AMOLED ខណៈពេលដែលស្មាតហ្វូន 17 Ultra មិនមានអេក្រង់ទី 2 នោះទេដោ យសារតែស្មាតហ្វូននេះផ្តោតទៅលើការសមត្ថភាពកាមេរ៉ា។ ក្រុមហ៊ុន Xiaomi ក៏បង្កើនទៅលើអេក្រង់របស់ស្មាតហ្វូន Ultra ដែលទ្រទ្រង់នូវ LOFIC HDR។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xiaomi និង  TCL CSOT បានពង្រីកទៅលើកិច្ចសហការនេះ បន្ទាប់ពីចាប់ដៃគ្នាជាយុទ្ធសាស្រ្តដៃគូ កាលពីឆ្នាំ 2017 មក។ ក្រុមហ៊ុនទាំងនេះ បង្កើតនូវមន្ទីរពិសោធន៍នៃភាពច្នៃប្រឌិតអេក្រង់នេះ នៅក្នុងឆ្នាំ 2021 បន្ទាប់ពីការពង្រីកនូវដំណាក់កាលជំហានទី 2 របស់ខ្លួននៅក្នុងខែកក្កដា ឆ្នាំ 2025 នោះ៕
TCL CSOT គឺក្រុមហ៊ុនតែមួយគត់ដែលផ្គត់ផ្គង់អេក្រង់ Real RGB ផ្តាច់មុខសម្រាប់ Xiaomi 17 Ultra និង Leica Edition