
ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Xiaomi នាពេលនេះ គឺមានការបានផ្លាស់ប្តូរទាំងស្រុងទៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនតាមរយៈការសហការជាមួយនឹងក្រុមហ៊ុន TCL CSOT ទៅលើប្រើប្រាស់អេក្រង់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra និង 17 Ultra Leica Edition ដោយស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវអេក្រង់បច្ចេកវិទ្យា Real RGB Panel កម្រិតខ្ពស់របស់ក្រុមហ៊ុននេះដូចគ្នា។ នៅពេលនេះ ក្រុមហ៊ុន TCL CSOT បានជាអ្នកផ្គត់ផ្គង់ផ្តាច់មុខសម្រាប់ស្មាតហ្វូនត្រកូល Xiaomi 17 series ដែលរួមមានស្មាតហ្វូន 17, 17 Pro និង 17 Pro Max ។
ស្មាតហ្វូន Xiaomi 17 Ultra មានការបំពាក់នូវអេក្រង់ 6.9 អ៊ីង 2K flat OLED panel ដែលជាអេក្រង់ M10 light-emitting material របស់ក្រុមហ៊ុន TCL CSOT មានការទ្រទ្រង់នូវកម្រិតល្បឿនចាប់ពី 1Hz-120Hz LTPO adaptive refresh rate។ អេក្រង់នេះ មានកម្រិតពន្លឺ 3500 nits peak brightness ហើយវាអាចប្រើប្រាស់បាននៅក្រោមពន្លឺថ្ងៃ និងមានការពង្រឹងទៅលើមុខងារ HDR ផងដែរ។ ក្រុមហ៊ុន TCL CSOT បានឌីស្សាញទៅលើដំណោះស្រាយអេក្រង់នេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi ដើម្បីពង្រឹងទៅលើភាពច្បាស់ ពណ៌ច្បាស់ និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។

ខុសប្លែកពីអេក្រង់ OLED panels ដែលពឹងផ្អែកនៅលើ PenTile sub-pixel នោះ សម្រាប់បច្ចេកវិទ្យា Real RGB layout របស់ក្រុមហ៊ុន TCL CSOT ថ្មីនេះ គឺមានការផ្តោតខ្លាំងទៅលើពណ៌ Red, Green និង Blue sub-pixel ទៅគ្រប់ភិចសែលទាំងអស់ ហើយជាពិសេស គឺនឹងមានការពង្រឹងទៅលើអក្សរកាន់តែច្បាស់ និងគុណភាពរូបភាពកាន់តែប្រសើរបំផុតជាមួយនឹងកម្រិតភាពច្បាស់ 2K display ផងដែរ។

តាមការបញ្ជាក់របស់ TCL Central បានអោយដឹងថា អេក្រង់ថ្មីនេះ មានកម្រិត 82.1 cd/A ដែលអាចប្រើប្រាស់កម្រិត Brightness ខ្ពស់នៅក្នុងការប្រើប្រាស់ថាមពលតិច។ ការប្រើប្រាស់នូវ Real RGB នេះមានការបញ្ចូលគ្នានៃ power-efficient LTPO backplane ជាមួយនឹង 26% energy savings ។ អេក្រង់ Real RGB display នេះត្រូវបានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 17 Pro និង 17 Pro Max នាពេលថ្មីៗនេះផងដែរ។

ស្មាតហ្វូន 17 Pro Max មានអេក្រង់ខាងក្រោយទំហំ 2.9 អ៊ីង AMOLED ខណៈពេលដែលស្មាតហ្វូន 17 Ultra មិនមានអេក្រង់ទី 2 នោះទេដោ យសារតែស្មាតហ្វូននេះផ្តោតទៅលើការសមត្ថភាពកាមេរ៉ា។ ក្រុមហ៊ុន Xiaomi ក៏បង្កើនទៅលើអេក្រង់របស់ស្មាតហ្វូន Ultra ដែលទ្រទ្រង់នូវ LOFIC HDR។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xiaomi និង TCL CSOT បានពង្រីកទៅលើកិច្ចសហការនេះ បន្ទាប់ពីចាប់ដៃគ្នាជាយុទ្ធសាស្រ្តដៃគូ កាលពីឆ្នាំ 2017 មក។ ក្រុមហ៊ុនទាំងនេះ បង្កើតនូវមន្ទីរពិសោធន៍នៃភាពច្នៃប្រឌិតអេក្រង់នេះ នៅក្នុងឆ្នាំ 2021 បន្ទាប់ពីការពង្រីកនូវដំណាក់កាលជំហានទី 2 របស់ខ្លួននៅក្នុងខែកក្កដា ឆ្នាំ 2025 នោះ៕
