ស្វែងរកពួកយើង:

TechInsights ព្យាករណ៌ថា Huawei Pura 70 Series នឹងមានការនាំចេញ 10 លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

20 មេសា 2024 11:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន បានប្រកាសចេញនូវកំពូលស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន ម៉ូដែល Pura 70 series នៅលើទីផ្សារប្រទេសចិនហើយ ដោយលើកនេះ គឺមិនមានការរៀបចំព្រឹត្តិការណ៌ធំនោះទេ ក្រុមហ៊ុននេះធ្វើដូចគ្នាជាមួយនិងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 60 Series អញ្ចឹងដែរ។ ជាមួយនិងវត្តមានរបស់់ស្មាតហ្វូន Pura 70 Series នេះដែរ Sui Qian ដែលជាអ្នកវិភាគប្រចាំនៅ TechInsights បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមានការនាំចេញអោយបាន 10 លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ ប្រសិនបើមិនមានការប្រឈមទៅនឹងសង្វាក់ផលិតកម្ម និងមានតម្លៃ។
លោក Sui Qian បានធ្វើការប៉ាន់ស្មានថា សម្រាប់ការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 Pro, Pro+ និង Ultra គឺនឹងមានការកើនឡើងខ្ពស់ ហើយស្មាតហ្វូនថ្មីនេះ ក៏ក្លាយជាម៉ូដែលថ្មីមួយ អាចរកចំណូលបានខ្ពស់សម្រាប់ក្រុមហ៊ុន Huawei ថែមទៀតផង។ ការនាំចេញស្មាតហ្វូននេះ ក៏នឹងបំបែកកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុននេះផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra ត្រូវបានក្រុមហ៊ុន Huawei ដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 9010 SoC ដូចៗគ្នា។ នៅក្នុងចំណោមស្មាតហ្វូនថ្មីៗទាំងនេះ ម៉ូដែលPura 70 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី មានការចាប់អារម្មណ៌ជាងគេបំផុត ដោយនៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 50MP 1" type retractable camera។
TechInsights ព្យាករណ៌ថា Huawei Pura 70 Series នឹងមានការនាំចេញ 10 លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ