
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនបន្ថែមទៀតហើយសម្រាប់ប្រកាសដាក់លក់នៅលើទីផ្សារនាពេលខាងមុខ។ យោងតាមការរបាយការណ៌ថ្មីមួយ បាននិយាយថា ក្រុមហ៊ុន Huawei បានដាក់គោលដៅថ្មី ដោយគ្រោងនឹងលក់ស្មាតហ្វូនអោយបាន 60 លានគ្រឿងនៅក្នុងឆ្នាំនេះ។ ផ្អែកលើការលើកឡើងនេះ ប្រសិនបើជាការពិតមែននោះ ក្រុមហ៊ុនមួយចំនួនដូចជា SK Hynix និងSamsung Electronics គឺអាចនឹងប្រឈមជាមួយនិងបញ្ហាជាក់ជាមិនខាន។
ភ្ជាប់ជាមួយនិងព័ត៌មានខាងលើនេះដែរ អ្នកជំនាញខាងបច្ចេកវិទ្យាដែលមានឈ្មោះថា @Tech_Reve ក៏បានធ្វើការចែករំលែកនូវព័ត៌មានថ្មីរបស់ TechInsights ផងដែរ ដោយរបាយការណ៌នេះ បានបង្ហាញថា ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងមានការលក់ស្មាតហ្វូនរបស់ខ្លួនអោយបានចំនួន 60 លានគ្រឿង នៅក្នុងឆ្នាំ 2024 នេះ។ នៅក្នុងស្មាតហ្វូន 15 លានគ្រឿង គឺជាស្មាតហ្វូនម៉ូដែលប្រណិត ដែលមានការឌីស្សាញថ្មី និងមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបអស្ចារ្យជាច្រើន។

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មាន TheElec បានរាយការណ៌ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ មានគោលដៅលក់ស្មាតហ្វូនរបស់ខ្លួនអោយបាន 100 លានគ្រឿង នៅក្នុងឆ្នាំនេះ។ នៅពេលនេះចំនួននេះបានធ្លាក់ចុះបន្តិចវិញហើយដោយសារតែក្រុមហ៊ុននេះមានវិបត្តទៅលើសង្វាក់ផលិតកម្ម ដោយសារតែកង្វះសមាសភាគផលិតសម្រាប់ស្មាតហ្វូន។ តួរលេខខាងលើនេ ក៏ធ្លាប់ត្រូវបាន NikkeiAsia ទម្លាយចេញម្តងរួចមហើយ គឺនៅខែតុលាឆ្នាំ 2023 ដោយពេលនេះ សារព័ត៌មាននេះ បានសសេរថា ក្រុមហ៊ុន Huawei មានគោលដៅដាក់លក់ស្មាតហ្វូនអោយបានចន្លោះពី 60 ទៅ 70 លានគ្រឿងនៅឆ្នាំនេះ។
