ស្វែងរកពួកយើង:

TechInsights: Huawei បានឈរលំដាប់ Top 3 នៅលើបញ្ជីទីផ្សារចិន ក្នុងត្រីមាសទី 1 ឆ្នាំ 2024

ដោយ

Koun Jab Luffy

08 ឧសភា 2024 02:45 រសៀល

អាន 2 នាទី

នៅពេលនេះ ក្រុមហ៊ុន Huawei កំពុងតែធ្វើបានយ៉ាងល្អនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន ហើយនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុននេះ
ក៏បានជាប់ចំណាត់ថ្នាក់ Top 3 នៅក្នុងបញ្ជីនៃអ្នកផ្គត់ផ្គង់ស្មាតហ្វូននៅលើទីផ្សារប្រទេសនេះផងដែរ បើតាមការបញ្ជាក់ចេញពីស្ថាប័នសិក្សាស្រាវជ្រាវទីផ្សារ TechInsights។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះ ក៏បានចែករំលែកនូវរបាយការណ៍ថ្មីមួយនៅលើការលក់សិទ្ធិផ្តាច់មុខស្មាតហ្វូននៅក្នុងប្រទេសចិនថែមទៀតផង។
Article image
សម្រាប់ព័ត៌មាន និងតួរលេខជាក់លាក់ថ្មីចេញពីស្ថាប័ន TechInsights សម្រាប់ទីផ្សារស្មាតហ្វូនរបស់ចិន នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ មានការបង្ហាញថា ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនបានចំនួន 10.5 លានគ្រឿងនៅក្នុងរយៈពេល 3 ខែនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ មានចំនែកទីផ្សារចំនួន 16.6% នៅក្នុងប្រទេសចិន។ ដូចនេះ កំនើននៃការកើនឡើងប្រចាំឆ្នាំរបស់ក្រុមហ៊ុន Huawei នេះ គឺមានចំនួនដល់ទៅ 118.8% ដែលនេះ គឺជាចំនួនដ៏ខ្ពស់បំផុតនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារស្មាតហ្វូននៅក្នុងប្រទេសនេះ។
ជាមួយគ្នានេះនៅពេលនេះ វត្តមានរបស់ស្មាតហ្វូន Pura 70 Series ក៏បាននាំអោយក្រុមហ៊ុននេះជាប់ជា Top 3 នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 ផងដែរ នៅក្នុងបញ្ជីនៃទីផ្សារស្មាតហ្វូនរបស់ចិន។ សម្រាប់ក្រុមហ៊ុន OPPO គឺជាប់ចំណាត់ថ្នាក់លេខ 1 ជាមួយនឹងចំនួននៃការនាំចេញស្មាតហ្វូនបានចំនួន 10.7 លានគ្រឿង ដែលមានចំនែកទីផ្សារចំនួន 16.9%។ ក្រុមហ៊ុននេះមានការធ្លាក់ចុះចំនួន 14.4% បើធៀបទៅនឹងឆ្នាំមុន។ ក្រុមហ៊ុន Honor ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានការនាំចេញស្មាតហ្វូនចំនួន 10.6 លានគ្រឿង និងមានចំនែកទីផ្សារចំនួន 16.7% ផងដែរ។ ក្រុមហ៊ុន vivo និង Xiaomi គឺមានចំនែកទីផ្សារចំនួន 16.1% និង 15.0%។ ក្រុមហ៊ុន vivo មានការធ្លាក់ចុះចំនួន 11.3% ខណៈពេលដែលក្រុមហ៊ុន Xiaomi មានការកើនឡើងចំនួន 11.8% បើធៀបទៅនឹងឆ្នាំមុននេះ។
Article image
ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ TechInsights បាននិយាយថា ទីផ្សារស្មាតហ្វូនរបស់ចិននេះ គឺមានការផ្លាស់ប្តូរបន្តិចម្តងៗ ។ នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ ទីផ្សារនេះមានការនាំចេញស្មាតហ្វូនចំនួន 63.3 លានគ្រឿង ដែលមានកំនើនកើនឡើង 1% បើធៀបទៅនឹងឆ្នាំមុន។ មានការចរំពឺងថា នឹងមានផលវិជ្ជមានជាច្រើនទៀតនៅក្នុងទីផ្សារនេះនៅក្នុងពេលខាងមុខនេះ៕
TechInsights: Huawei បានឈរលំដាប់ Top 3 នៅលើបញ្ជីទីផ្សារចិន ក្នុងត្រីមាសទី 1 ឆ្នាំ 2024