ស្វែងរកពួកយើង:

TechInsights: Huawei បំបែកកំណត់ត្រាថ្មីលើទីផ្សារសកលក្នុងត្រីមាស 2 ឆ្នាំ 2024 កើនឡើង 49%

ដោយ

Koun Jab Luffy

15 សីហា 2024 02:00 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីរបស់ស្ថាប័ន TechInsights បាននិយាថា ក្រុមហ៊ុន Huawei នឹងបន្តធ្វើការងារបានល្អដដលទៅលើការនាំចេញស្មាតហ្វូននៅលើទីផ្សារសកលក្នុងត្រីមាស 2 ឆ្នាំ 2024 កន្លងទៅនេះ។ ក្រុមហ៊ុននេះបានបំបែកកំណត់ត្រាថ្មីទៅលើការលក់ស្មាតហ្វូន ហើយនិងការចំណូលរបស់ខ្លួននៅត្រីមាសទី 2 ឆ្នាំ 2024 ដោយសារតែវត្តមានរបស់ម៉ូដែល Mate Series និង Pura Series។
TechInsights បានបង្ហាញថា ក្រុមហ៊ុន Huawei បានធ្វើការយ៉ាងល្អទាំងទៅលើការលក់ស្មាតហ្វូននៅលើទីផ្សារប្រទេសចិន និងនៅលើទីផ្សារសកល។ បន្ទាប់មានការត្រឡប់មកវិញនូវបច្ចេកវិទ្យា 5G ក្រុមហ៊ុនេនះ បាននាំចេញនូវស្មាតហ្វូនរបស់ខ្លួន នៅលើទីផ្សារសកល បានចំនួន 11.6 លានគ្រឿង នៅត្រីមាសទី 2 ឆ្នាំ 2024 នេះ។ តាមតួរលេខាងលើនេះ បង្ហាញថា ក្រុមហ៊ុននេះ បាននាំចេញទៅលើទីផ្សារពិភពលោក កើនឡើង 49% ប្រៀបធៀបជាមួយនិងឆ្នាំមុន។
Article image
ជាមួយនិងការកើនឡើងនេះ គឺដោយសារតែវត្តមានរបស់ Pura 70 Series នៅលើទីផ្សារសកលកាលពីឧសភាកន្លងទៅ។ ជាមួយនិងវត្តមានស្លាកសញ្ញាថ្មី Pura នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ គឺមានការផ្តោតខ្លាំងទៅលើស្មាតហ្វូនថ្នាក់ខ្ពស់ ដើម្បីប្រជែងជាមួយនិងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung។
Article image
ជំហ៊ានដំបូងនេះ ក្រុមហ៊ុនចិនមួយនេះទទួលបាននូវភាពជោគជ័យហើយ។ TechInsights ថែមទាំងបានចែកចាយនូវតួរលខនៃការកើនឡើងនៃនាំចេញស្មាតហ្វូនរបស់ Huawei នៅលើទីផ្សារប្រទេសចិនផងដែរ។ ស្មាតហ្វូននដែលមានការនាំចេញខ្លាំង គឺមានដូចជា Mate 60 និង Pura 70 series។
TechInsights: Huawei បំបែកកំណត់ត្រាថ្មីលើទីផ្សារសកលក្នុងត្រីមាស 2 ឆ្នាំ 2024 កើនឡើង 49%