ស្វែងរកពួកយើង:

Tecno ត្រៀមបង្ហាញនួវ Camon 40 Series, Megabook S14 និងវ៉ែនតា AI នៅព្រឹត្តិការណ៍ MWC 2025

ដោយ

Koun Jab Luffy

01 មីនា 2025 08:54 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Tecno កំពុងតែបញ្ចេញនូវផលិតផល AI ជាច្រើនរបស់ខ្លួន ដើម្បីត្រៀមបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2025 នៅទីក្រុងបាសេឡណា។ តាមការគ្រោងទុកនោះ ក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវផលិតផលជាច្រើនដែលឌីស្សាញជាមួយនឹងបច្ចេកវិទ្យា AI ទាក់ទងនឹង ecosystem របស់ខ្លួន។ ផលិតផលទាំងនោះ រួមមានដូចជាស្មាតហ្វូន Camon 40 Series, កុំព្យូទ័រ Megabook S14 14-inch OLED និងវ៉ែនតាឆ្លាតវៃ  Tecno AI Glasses Series ផងដែរ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន Camon 40 Series នេះបំពាក់នូវបច្ចេកវិទ្យា Zero-Delay Snap Photography និង AI-Enhanced Imaging ដែលអាចចាប់រូបភាពបានលឿនជាមួយនឹងការចុច Capture Button។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា Tecno AI និងបន្ទះឈីប MediaTek Ultimate Processors ចុងក្រោយបំផុតដែលអនុញ្ញាតអោយប្រើប្រាស់នូវ Multi-Skin Tone Imaging កម្រិតខ្ពស់ដែលធ្វើអោយរូបភាពកាន់តែស្រស់ស្អាត និងធម្មជាតិរស់រវើកថែមទៀតផង។
Article image
ស្មាតហ្វូននេះ ក៏បំពាក់នូវមុខងារ AI ជាច្រើនសម្រាប់ជំនួយដល់ Image Generation, Smart Search និង Intelligent Calling ដ៏អស្ចារ្យថែមទៀតផង។ ក្រុមហ៊ុន Tecno ក៏នឹងបង្ហាញនូវព័ត៌មានលម្អិតជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធនូវស្មាតហ្វូននេះ។
នៅក្នុងការពង្រីកទៅលើផលិតផល AIoT Ecosystem នេះ ក្រុមហ៊ុន Tecno ក៏ត្រៀមប្រកាសបង្ហាញនូវកុំព្យូទ័រ Megabook S14 ដែលបំពាក់នូវអេក្រង់ 14-អ៊ីង OLED ស្រាលបំផុតរបស់ពិភពលោកដែលមានបំពាក់នូវ AI Tools ដើម្បីបង្កើនទៅលើប្រសិទ្ធិភាព និងភាពច្នៃប្រឌិតជាច្រើនប្រកបដោយភាពជំនាញបំផុត។
Article image
ទន្ទឹមនឹងនេះផងដែរថា ក្រុមហ៊ុន Tecno ក៏បានបង្ហាញនូវវ៉ែនតាឆ្លាតវៃរបស់ខ្លួននោះគឺ Tecno AI Glasses Pro និង  Tecno AI Glasses ដែលមានបំពាក់នូវបច្ចេកវិទ្យា AI ជាមួយនឹងការឌីស្សាញរូបរាងស្លីម និងទំនើបបំផុតក្នុងការប្រើប្រាស់។ វ៉ែនតាឆ្លាតវៃនេះក៏ផ្តល់នូវការតភ្ជាប់កាន់តែងាយស្រួលថែមទៀត។ ក្រុមហ៊ុន Tecno នឹងបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតទាំងនេះនៅក្នុងព្រឹត្តិការណ៍ MWC 2025 នៅស្តង់លេខ Booth 6B11, Hall 6, Fira Gran Via ដែលអ្នកចូលរួមអាចស្វែងយល់បន្ថែមពីអនាគតនៃបច្ចេកវិទ្យាសា្មតហ្វូន និងកុំព្យូទ័រតាមរយៈបច្ចេកវិទ្យា AI នេះ៕