
ក្រុមហ៊ុន Tecno បានបញ្ជាក់ជាផ្លូវការអំពីវត្តមានរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលជាសមាជស្មាតហ្វូនដ៏ធំរបស់ពិភពលោក ប្រារព្ធឡើងនៅក្នុងទីក្រុងបាសេឡូណានៅចុងខែកុម្ភៈនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិននេះ នឹងមានការបង្ហាញនូវផលិតផលជាច្រើន ដែលមានស្មាតហ្វូន Pova ជំនាន់ថ្មី ឆ្កែរ៉ូបូត និង AR Gaming រួមជាមួយនឹងឧបករណ៍ Windows handheld console ជាដើម។
ក្រុមហ៊ុន Tecno ក៏បានបង្ហាញចេញនូវបច្ចេកវិទ្យា Universal Tone របស់ខ្លួន ដែលក្រុមហ៊ុននេះ បានប្រកាសនៅក្នុងរដូវក្តៅឆ្នាំមុននេះរួមជាមួយនឹងស្មាតហ្វូនបត់បាន Phantom Ultimate foldable ផងដែរ។ ស្មាតហ្វូន Tecno Pova 6 Pro 5G គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញជាមួយនិងភាពរឹងមាំខ្លាំងមែនទែន ក៏ហើយក៏មានការផ្តល់នូវការកម្សាន្តកាន់តែអស្ចារ្យថែមទៀត។
បន្ថែមពីនេះ យើងក៏នឹងឃើញនូវកុំព្យូទ័រ Megabook T16 Pro 2024 Ultra ជាមួយនឹងបន្ទះឈីប Intel Core Ultra ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានបច្ចេកវិទ្យា AI ថែមទៀតផង។ សម្រាប់ឆ្កែរ៉ូបូតវិញ គឺមានឈ្មោះហៅថា Dynamic 1 ដែលមានការជម្រុញពីក្រុមហ៊ុន Boston ដែលជំនាញទៅលើការឌីស្សាញរ៉ូបូតនេះ។
Tecno Pocket Go គឺជាឈ្មោះនៃផលិតផល Windows AR gaming set ដំបូងបំផុតរបស់ក្រុមហ៊ុន Tecno ហើយវានឹងក្លាយជាផលិតផលដែលមានទម្ងន់ស្រាល និងងាយស្រួលក្នុងការចល័តថែមទៀត។ ស្មាតហ្វូន POVA នេះគឺមានពណ៌ Phantom, Camon និង Spark ។ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ផលិតផលទាំងនេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 ខាងមុខនេះ៕
