ស្វែងរកពួកយើង:

Tecno បង្ហាញការឌីស្សាញថ្មីទៅលើស្មាតហ្វូនបត់បាន 3 បត់ Phantom Ultimate 2 នៅព្រឹត្តិការណ៍ IFA 2024

ដោយ

Koun Jab Luffy

29 សីហា 2024 07:47 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងមានប្រកាសចេញនូវស្មាតហ្វូនបត់បាន 3 បត់ដំបូងបំផុតរបស់ពិភពលោកនៅក្នុងប្រទេសចិន នាក្នុងខែកញ្ញាខាងមុខនេះ។ ជាមួយនិងការផ្លាស់ប្តូរគួរអោយសម្គាល់នេះ ក្រុមហ៊ុន Tecno បានបង្ហាញចេញនូវគំនិតថ្មីនៃស្មាតហ្វូនបត់បាន 3 បត់ម៉ូដែល Phantom Ultimate 2 នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2024 នៅក្នុងទីក្រុងប៊ែកឡាំងហើយ។ ការប្រកាសនេះ គឺស្របពេលដែលក្រុមហ៊ុននេះ ក៏ត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន  Phantom V Fold 2និង  V Flip 2 ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2024 ថ្មីៗនេះ ក្រុមហ៊ុន Tecno បានបង្ហាញស្មាតហ្វូន Tecno Phantom Ultimate Concept ជំនាន់ទី ១ ដែលមានអេក្រង់រមូរ។ អេក្រង់នេះ អាចធ្វើការពង្រីកពីទំហំ 6.55-អ៊ីង ទៅកាន់ 7.11-អ៊ីង នៅក្នុងពេល 1.3 វិនាទីប៉ុណ្ណោះ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Phantom Ultimate 2 ដែលមានការឌីស្សាញបត់បាន 3 បត់ ថែមទៀតហើយ។
Article image
ស្មាតហ្វូន Phantom Ultimate 2 នេះ មានរូបរាងស្លីមកម្រាស់ត្រឹមតែ 11mm នៅពេលដែលបត់។ កម្រ៉ាស់នេះ គឺស្តើងជាងស្មាតហ្វូន Galaxy Z Fold 6 ដែលមានកម្រាស់ 12.1mm។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មានការឌីស្សាញគន្លឹះ Hinge ថ្មី និងថាមពលថ្មដែលមានកម្រាស់ស្តើងត្រឹមតែ  0.25mm ប៉ុណ្ណោះ។ គន្លឹះនេះគឺផលិតចេញពី Titan Advanced Fiber ផងដែរ។
Article image
នៅពេលដែលបិទនោះ ស្មាតហ្វូនអេក្រង់បត់បាននេះ មានអេក្រង់ទំហំ  6.48-អ៊ីង ហើយនិងមានទំហំ 10-អ៊ីង នៅពេលដែលបើក។ អេក្រង់នេះមានកមិ្រត 3K OLED panel គាំទ្រជាមួយនូវ 4:3 aspect ratio។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ ក៏មានការទ្រទ្រង់នូវ Folding Modes ច្រើនទម្រង់ដូចជា laptop-like configuration, media viewing mode nig  tent mode ជាដើមដែលនេះពិតជាល្អសក្តិសមសម្រាប់ការងារនៅលើអេក្រង់ 2 ដូចជាការបកប្រែជាដើម។ សម្រាប់ hinge របស់វាក៏ត្រូវបានតេស្តធន់ក្នុងការបើកបត់បានដល់ទៅ 300,000 ដងផងដែរ។
Article image
ក្រុមហ៊ុនTecno ក៏បានបង្កើនទៅលើប្រសិទ្ធិភាពនៃកម្មវិធី software របស់ស្មាតហ្វូន Phantom Ultimate 2 នៅក្នុងការងារ multitasking បានយ៉ាងល្អ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់សម្រាប់ថតរូបភាពបានយ៉ាងល្អ។ ស្មាតហ្វូនបត់បាន ៣ បត់នេះមានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនដែលមិនទាន់មាននៅលើផលិតផលក្នុងពេលបច្ចុប្បន្ននេះទេ៕
Article image