ស្វែងរកពួកយើង:

Tecno Camon 30 Premier ទទួលបាននូវការបញ្ជាក់ពីស្ថាប័ន TUV Certification

ដោយ

Koun Jab Luffy

28 មករា 2024 11:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីរដូវស្លើកឈើជ្រុះឆ្នាំមុននេះ ក្រុមហ៊ុន Tecno បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Camon 20 Premier នៅលើទីផ្សារ។ នៅថ្ងៃនេះ មានដំណឹងថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Camon នេះ នឹងបង្ហាញ វត្តមានឆាប់ៗនេះដែរហើយ ដោយម៉ូដែលនោះ គឺមានឈ្មោះថា Camon 30 Premier។ កាលពីប៉ុន្មានសប្តាហ៌ មុននេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចមកហើហ ដែលក្នុងនោះមានដូចជា EEC, Bluetooth SIG និង Geekbench ជាដើម។ សម្រាប់ថ្លៃនេះ ស្មាតហ្វូននេះ ក៏ត្រូវគេឃើញថា ទទួលបាននូវការបញ្ជាក់ពីស្ថាប័ន TUV Certification ផងដែរ។
នៅលើបញ្ជី TUV certification នេះបង្ហាញថា ស្មាតហ្វូន Camon 30 Premier មានថ្នទំហំ 4900mAh និងមាន រន្ធ USB-C សម្រាប់ការសាកថ្មថែមទៀតផង។ សម្រាប់កម្លាំងសាកនៅមិនទាន់មានការបង្ហាញចេញនោះទេ។ យោងតាមការទម្លាយកន្លងមក គឺបានបង្ហាញថា Camon 30 Premier នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 8200 រ៉េមទំហំ 12GB។ ក្រុមហ៊ុននេះក៏អាចនឹងបន្ថែមទំហំរ៉េមស្មាតហ្វូននេះនៅក្នុងព្រឹត្តិ ការណ៌សម្ពោធផងដែរ។
ក្រឡេកមកមើលនៅលើបញ្ជី Geekbench បានបង្ហាញថា ស្មាតហ្វូននេះ មានពិន្ទុ 529 ទៅលើ single-core test និង 1355 ទៅលើ multi-core។ ជាមួយគ្នានេះនៅបញ្ជីនេះ ក៏មានការបន្ថែមថា ស្មាតហ្វូននេះ គឺរត់នៅលើ Android 13 OS ផងដែរ។ ផ្អែកលើការវិវិត្តន៌ថ្មីនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងមានការដាក់អោយ ដំណើរការ Android 14 សម្រាប់ស្មាតហ្វូននេះ ចេញពីប្រអប់តែម្តង។ នៅលើបញ្ជី Bluetooth SIG certification ក៏មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ Bluetooth 5.3 ផងដែរ។
Article image
ខណៈដែលក្រុមហ៊ុន Tecno មិនទាន់មានការប្រកាសចេញនូវព័ត៌មានជាក់លាក់ស្តីពីការបង្ហាញចេញនូវស្មាត ហ្វូននេះនៅឡើយនោះ របាយការណ៌ថ្មីៗនេះ បានព្យាករណ៌ថា Camon 30 Premier អាចនឹងមានវត្តមាន ឆាប់ៗនេះផងដែរ។
Tecno Camon 30 Premier ទទួលបាននូវការបញ្ជាក់ពីស្ថាប័ន TUV Certification