ស្វែងរកពួកយើង:

Tecno Camon 30 Series LOEWE Design Edition ស្មាតហ្វូនដំបូងគេដែលរចនាខ្នងក្រោយពីកាកកាហ្វេ

ដោយ

Koun Jab Luffy

31 ឧសភា 2024 08:28 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Tecno ទើបតែប្រកាសចេញនូវម៉ូដែលពិសេសមួយទៀតទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Camon 30។ ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុននេះដាក់ឈ្មោះថា Tecno Camon 30 series LOEWE Design Edition ដែលជាស្មាតហ្វូនដំបូងគេ មានការឌីស្សាញជាមួយនិងសមាសភាគពិសេស Blends Carbon Neutral មានភាពទំនើប និងស៊ីវីល័យបំផុត។
បន្ថែមពីនេះ ក្រមហ៊ុន Tecno ក៏បានប្រកាសចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរបស់អាល្លឺម៉ង់ German high-end TV និងក្រុមហ៊ុនតន្រ្តី LOEWE ផងដែរ។ តាមរយៈនៃការចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Tecno បាននាំមកនូវការឌីស្សាញរូបរាងស្មាតហ្វូនម៉ូដែលពិសេសរបស់ Camon 30 series នេះ ជាមួយនិង eco-friendly yet stylish design ថែមទៀតផង។ ក្រុមហ៊ុន Tecno បានសម្រេចធ្វើការឌីស្សាញខ្នងក្រោយរបស់ស្មាតហ្វូននេះជាមួយកាកកាហ្វេ ហើយនៅលើខ្នងក្រោយស្មាតហ្វូណនេះ ក៏មានការលាយពណ៌ជាច្រើនផងដែរ ក្នុងនោះមានពណ៌បៃតងស្រាលទៀតផង។
Article image
Tecno Camon 30 series LOEWE Design edition ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញជាមួយនិងភាពប្រណិត និងមានការប្រើប្រាស់សមាសភាគល្អៗ ដែលផ្តោតខ្លាំងទៅលើការការពារបរិស្ថាន។ សូមជំរាបថា ក្រៅពីការឌីស្សាញខ្នងក្រោយថ្មីទៅលើ LOEWE Special Edition នេះ សម្រាប់លក្ខណៈសម្បត្តិទូទៅនៅលើស្មាតហ្វូននេះ គឺដូចគ្នាជាមួយនិងម៉ូដែល Camon 30 Premier 5G, Camon 30 Pro 5G, Camon 30 5G និង Camon 30 ដដែល។ ស្មាតហ្វូន Camon 30 5G និង Camon 30 Premier 5G ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅលើទីផ្សារប្រទេសឥណ្ឌាកាលពីដើមខែនេះហើយ។