ស្វែងរកពួកយើង:

Tecno Camon 30 Series ដែលបង្ហាញវត្តមាននៅឥណ្ឌា ត្រូវគេទម្លាយថា បំពាក់សិនស័រកាមេរ៉ា Sony នឹងមានខ្នងក្រោយផលិតពីស្បែក

ដោយ

Koun Jab Luffy

10 ឧសភា 2024 04:08 ល្ងាច

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Tecno បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Camon 30 Series។ នៅក្នុងកំឡុងព្រឹត្តិការណ៌ MWC 2024 (Mobile World Congress) កន្លងទៅនេះ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ស្មាតហ្វូន Camon 30, Camon 30 5G, Camon 30 Premier 5G និង Camon 30 Pro 5G ថ្មីនេះ នឹងមានការដាក់លក់នៅលើទីផ្សារសកលផងដែរ។ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះសម្រាប់ទីផ្សារឥណ្ឌាហើយ។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ ស្មាតហ្វូន Tecno Camon 30 5G និង Camon 30 Premier 5G បានបង្ហាញខ្លួននៅលើបញ្ជី BIS របស់ឥណ្ឌារួចរាល់ហើយ។ នៅពេលនេះមានការទម្លាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននៅបណ្តាញ X ផ្លូវការរបស់ក្រុមហ៊ុននេះហើយ។ បើមើលនៅក្នុងវីដេអូថ្មីមួយ ក៏បានបង្ហាញពីសមត្ថភាពកាមេរ៉ានៅលើស្មាតហ្វូនផងដែរ។ សម្រាប់ម៉ូដែល Premier និង Pro គឺមានការបំពាក់នូវសិនស័រ Sony sensors។
Article image
បន្ថែមពីនេះ ស្មាតហ្វូន Camon 30 Premier ឬ Camon 30 Pro ក៏ត្រូវបានគេបញ្ជាក់ថា គឺនឹងមានខ្នងក្រោយឌីស្សាញចេញពីស្បែកថែមទៀតផង។ នៅក្នុងនោះ ក៏មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមិនមានការផ្លាស់ប្តូររូបរាង និងលក្ខណៈសម្បត្តិទូទៅខុសពីម៉ូដែលបង្ហាញវត្តមានកន្លងមកនោះទេ។
Tecno Camon 30 Series ដែលបង្ហាញវត្តមាននៅឥណ្ឌា ត្រូវគេទម្លាយថា បំពាក់សិនស័រកាមេរ៉ា Sony នឹងមានខ្នងក្រោយផលិតពីស្បែក