ស្វែងរកពួកយើង:

Tecno Camon 30 Series បំពាក់នូវជំនួយការ AI Ella-GPT អាចទ្រទ្រង់ជាមួយនិងភាសាបានច្រើនជាង 70 ប្រភេទ

ដោយ

Koun Jab Luffy

05 មិថុនា 2024 02:41 រសៀល

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន Tecno ទើបតែមានការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Camon 30 5G និង Camon 30 Premier 5G នៅលើទីផ្សារប្រទេសឥណ្ឌា។ នៅក្នុងស្រឡាយស្មាតហ្វូនថ្មីនេះ ក៏មាន 2 ម៉ូដែលផ្សេងទៀតដែលមានឈ្មោះថា Camon 30 Pro និង Camon 30 (4G) ផងដែរ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាដែរឬយ៉ាងណា។
ស្របពេលជាមួយនិងការប្រកាសចេញស្មាតហ្វូននេ ក្រុមហ៊ុន Techno ក៏នឹងមានបង្ហាញនូវវត្តមានរបស់ AI នៅលើស្មាតហ្វូន Camon 30 series នេះថែមទៀតផង ដែលមុខងារថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ ក្រុមហ៊ុននេះ បានអះអាងថា សម្រាប់មុខងារ AI ជាច្រើនដែលមានវត្តមាននៅលើស្មាតហ្វូន  Camon 30 series នេះ គឺមានដូចជា ដូចជា Ella-GPT និង Ask AI។ សម្រាប់មុខងារនៅលើស្មាតហ្វូននេះអាចនឹងប្រែក្លាយវាកាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យា AI នេះ។ ក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូន Camon 30 នឹងមានបំពាក់នូវ  Ella-GPT ដែលជាមុខងារ AI assistant ធ្លាប់មានវត្តមាននៅលើស្មាតហ្វូន  Phantom V Flip 5G កាលពីឆ្នាំមុននេះផងដែរ។
ក្រុមហ៊ុន Tecno បានបញ្ជាក់ថា បច្ចេកវិទ្យានេះ អាចប្រើប្រាស់ទៅលើការងារជាច្រើន រាប់ចាប់តាំងពីការឆ្លើយតបសំណួរបានលឿន និងការផ្តួចផ្តើមគំនិតបាន ក៏ដូចជាការបកប្រែបានភ្លាមៗថែមទៀតផង។ Ella-GPT អាចធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូនថ្មីនេះ បានតាមរយៈការបញ្ជាជាសំឡេង ការគ្រប់គ្រងទៅលើការងារជាច្រើន និងការបង្កើតនូវមាតិកាជាច្រើនកាន់តែងាយស្រួលថែមទៀត។ វាអាចប្រើប្រាស់បានច្រើនជាង 70 ភាសាផ្សេងៗគ្នា។
បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នូវមានមុខងារ Ask AI ដែលជួយនៅក្នុងការបង្កើតនូវអត្ថបទ ការឆែកទៅលើកំហុសនៃវេយ្យាករណ៍ និងការពង្រឹងទៅលើការឆែកនៅលើ Chrome ថែមទៀតផង។ ដូច្នេះផ្អែកជាមួយកម្មវិធីនេះ គឺនឹងអាចធ្វើអោយស្មាតហ្វូន Camon 30 series ល្អសម្រាប់ការងារទៅលើការកម្សាន្ត និងផលិតភាពការងារបានកាន់តែប្រសើរ។ បន្ថែមពីនេះ សម្រាប់ AI Generate ដែលមាននៅលើ Notepad app អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវរូបភាពជាច្រើនបានតាមរយៈការចេញពីគំនូសព្រាង អោយទៅជាង artwork យ៉ាងអស្ចារ្យទៀតផង។
Article image
ស្មាតហ្វូន Camon 30 5G និង 30 Premier 5G ប្រើប្រាស់នូវបន្ទះឈីប Dimensity 7020 និង  Dimensity 8200 Ultimate chipsets ជាមួយនឹងតម្លៃរៀងគ្នាគឺ Rs 22,298 (~$275) និង Rs 39,998 (~$480) ៕
Tecno Camon 30 Series បំពាក់នូវជំនួយការ AI Ella-GPT អាចទ្រទ្រង់ជាមួយនិងភាសាបានច្រើនជាង 70 ប្រភេទ