
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno បានធ្វើការប្រកាសចេញស្មាតហ្វូនកម្រិតថវិការស៊េរីថ្មីម៉ូដែល Tecno Camon 30 Series ដែលគាំទ្របន្ទះឈីប 4G-LTE កាលពីអំឡុងព្រឹត្តិការណ៍ MWC2024។ ហើយនៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ ត្រូវបានគេរាយការណ៍ថា ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនកម្រិតថវិកា 4G LTE ស៊េរីថ្មីមួយទៀត គឺ Tecno Camon 30S Pro។
បើតាមការបង្ហាញនៅលើបញ្ចីនៃកម្មវិធី Google Play Console បានបង្ហាញស្មាតហ្វូន Tecno ស៊េរីថ្មីនេះ គឺបំពាក់បន្ទះឈីប MediaTek MT6789 SoC ដែលជាស៊េរីឈីប Helio G99 Ultimate។ នៅលើបញ្ជីដដែលក៏បានបង្ហាញទៀតថា Camon 30S Pro មានភ្ជាប់ជាមួយរ៉េមទំហំធំដល់ 12GB និងដំណើរការដោយ Android 14។ Tecno Camon 30S Pro នឹងបំពាក់នូវអេក្រង់កម្រិត 1080px ដែលមានកម្រិតភាពម៉ដ្ឋ 480dpi ប៉ុន្តែ គួរឲ្យស្តាយដោយសារតែនៅលើបញ្ចីមិនបានបញ្ជាក់ពីទំហំអេក្រង់ ប្រភេទអេក្រង់ រួមនឹងទំហំថ្មក៏មិនត្រូវបានបង្ហាញនោះដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានលេខកូដម៉ូដែល CLA6 ហើយ Camon 30S Pro នឹងមានថ្មទំហំ 5,000mAh ដែលអាចនឹងគាំទ្របច្ចេកវិទ្យាថ្មល្បឿនលឿនកំលាំង 70W Wired fast charging ដូចសមាជិកក្នុងគ្រួសាររបស់វាដែរ៕

