ស្វែងរកពួកយើង:

Tecno Phantom Ultimate 2 អាចនឹងក្លាយជាស្មាតហ្វូនអេក្រង់បីបត់ដំបូងគេ ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារ?

ដោយ

Koun Jab Luffy

30 សីហា 2024 03:21 រសៀល

អាន 2 នាទី

Article image
នៅក្នុងពេលបច្ចុប្បន្នទីផ្សារស្មាតហ្វូនអេក្រង់បត់កំពុងតែមានសន្ទុះក្នុងការប្រកូតប្រជែងគ្នាជាខ្លាំង ហើយក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនបានធ្វើការបញ្ចេញស្មាតហ្វូនអេក្រង់់រៀងខ្លួនខ្លះបានពីរ ខ្លះបានបី ខ្លះទៀតបានដល់ 5 ជំនាន់រួចហើយនៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនដែលនៅតែជាអធិរាជគ្រប់គ្រងទីផ្សារស្មាតហ្វូនអេក្រង់នៅលើទីផ្សារពិភពលោក គឺជា Samsung។ យ៉ាងណាមិញ ការវិវត្តន៍នៃបច្ចេកវិទ្យាស្មាតហ្វូន គឺមិននៅទ្រឹងត្រឹមនេះនោះទេ ដោយសារបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបាននឹងកំពុងសំញែងគ្នាទៅលើការអភិវឌ្ឍន៍ថ្មីនៃបច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់បីបត់ ឬ Tri-foldable phone។
Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងគេក្នុងលោកនៅខែកញ្ញា ឬតុលា ឆ្នាំនេះ។ ជាមួយគ្នានេះ Xiaomi ក៏ត្រូវបានគេរាយការណ៍ដែរថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើស្មាតហ្វូនអេក្រង់់បីបត់ដំបូងរបស់ខ្លួន ដែលអាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំ 2025។
Article image
មិនឲ្យចាញ់ក្រុមហ៊ុន Huawei និង Xiaomi នោះទេ ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno ក៏បានចេញមកបង្អួតនូវគំរូស្មាតហ្វូនអេក្រង់បីបត់ដំបូងរបស់ខ្លួនជាផ្លូវការណ៍ផងដែរ ដោយអនាគតស្មាតហ្វូនអេក្រង់បត់បីបត់របស់ក្រុមហ៊ុននេះ គឺប្រើឈ្មោះថា Tecno Phantom Ultimate 2។
Article image
ស្មាតហ្វូនអេក្រង់បត់់ដំបូងរបស់ Tecno គឺនឹងមានកម្រាស់ស្តើង និងទំងន់ស្រាលជាងគេបំផុត នេះបើតាមការអះអាងពីក្រុមហ៊ុនផ្ទាល់។ តាមការអះអាងពី Tecno បានឲ្យដឹងថា Phantom Ultimate 2 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បីបត់ (tri-foldable phone) ដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងលោក ដោយវានឹងមានកម្រាស់ត្រឹម 11mm ប៉ុណ្ណោះ នៅពេលបត់អេក្រង់។
Article image
Tecno បន្តទៀតថា កត្តាដែលធ្វើឲ្យការរចនារបស់ Phantom Ultimate មានកម្រាស់ស្តើងស្លីមបាន គឺការប្រើប្រាស់នូវសមាសធាតុស្រោបថ្មជាប្រភេទ Titan Advanced Fiber material ដែលធ្វើឲ្យកម្រាស់ថ្មស្តើងបំផុតត្រឹមតែ 0.25mm តែប៉ុណ្ណោះ។ Tecno Phantom Ultimate 2 នឹងបំពាក់អេក្រង់បត់ទំហំ 10-inch ខ្នាង 4:3 ratio នៅពេលពន្លា ដែលជាអេក្រង់ធំបំផុតមិនធ្លាប់មានក្នុងឧស្សាហកម្មស្មាតហ្វូន។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ គឺអាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរពីអេក្រង់ស្មាតហ្វូនទៅជាអេក្រង់ Tablet ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទាំងការប្រើប្រាស់សម្រាប់់កិច្ចការងារទូទៅ និងការកម្សាន្ត។ យ៉ាងណាមិញ Tecno មិនទាន់បង្ហើបពីកាលបរិច្ឆេទក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់របស់ខ្លួននៅឡើយទេ ក្នុងពេលនេះ៕
Tecno Phantom Ultimate 2 អាចនឹងក្លាយជាស្មាតហ្វូនអេក្រង់បីបត់ដំបូងគេ ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារ?