ស្វែងរកពួកយើង:

Tecno Phantom V Fold 2 និង Phantom V Flip 2 បានចេញលក់ផ្លូវការណ៍នៅទីផ្សារឥណ្ឌា

ដោយ

Koun Jab Luffy

16 ធ្នូ 2024 12:21 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Tecno  បានធ្វើការប្រកាសបង្ហាញចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Tecno Phantom V Fold 2 និង Phantom V Flip 2 កាលពីសប្តាហ៍មុននៅទីផ្សារប្រទេសឥណ្ឌា។ ដោយឡែកនៅពេលនេះស្មាតហ្វូនអេក្រង់បត់ទាំងពីរស៊េរីនេះត្រូវបានដាក់លក់ផ្លូវការណ៍នៅលើបណ្តាញលក់ទំនិញអនឡាញ Amazon ក្នុងប្រទេសឥណ្ឌា។
សម្រាប់ម៉ូដែល Phantom V Flip 2 មានជម្រើសទំហំរ៉េម 8GB និងម៉េមូរីទំហំ 256GB ជាមួយជម្រើសពីរពណ៌ គឺបៃតងហៅថា Travertine Green និងប្រផេះ ហៅថា Moondust Grey។ ចំនែកម៉ូដែល Phantom V Fold 2 វិញមានជម្រើសរ៉េមទំហំ 12GB និងម៉េមូរី 512GB ជាមួយជម្រើសពីរពណ៌ដូចគ្នា គឺបៃតងហៅថា Kart Green និងខៀវហៅថា Rippling Blue។ Phantom V Flip 2 មានតម្លៃខ្ទង់ $825 ប៉ុន្តែនៅលើបញ្ចីលក់របស់ Amazon.in ដាក់តម្លៃត្រឹម $650 តែប៉ុណ្ណោះ រីម៉ូដែល Phantom V Fold 2 វិញ តម្លៃទូទៅ គឺខ្ទង់ $1,415 ប៉ុន្តែ នៅលើបញ្ចីរបស់ Amazon គឺមានតម្លៃត្រឹម $1,180។
Article image
Tecno Phantom V Flip 2 ជាស្មាតហ្វូនអេក្រង់បត់ Clamshell ដែលប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8020 SoC, ដំណើរការដោយ Android 14, មានថ្មទំហំ 4,720mAh គាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 70W Wired Fast Charging និងមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP Main+50MP Ultrawide រួមនឹងកាមេរ៉ាសែលហី្វទំហំ 32MP។ ស្មាតហ្វូនបត់ Clamshell នេះមានអេក្រង់បត់បានខាងក្នុងទំហំ 6.9-inch នៅពេលមិនបត់ និងអេក្រង់ខាងក្រៅ Cover-Display ទំហំ 3.64-inch។
Article image
ចំនែក Tecno Phantom V Fold 2 វិញប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9000+ និងដំណើរការដោយ Android 14។ ស្មាតហ្វូនអេក្រង់បត់នេះ មានថ្មទំហំ 5,750mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 70W wired fast charging រួមនឹងមានកាមេរ៉ាចំនួន 5 គ្រាប់។ ដោយក្នុងនោះសម្រាប់កាមេរ៉ាក្រោយ គឺមានចំនួន 3 គ្រាប់មានទំហំ 50MP (Main+Ultra+telephoto) និងកាមេរ៉ាសែលហ្វីពីរគ្រាប់ទំហំ 32MP។ Tecno Phantom V Fold 2 មានអេក្រង់បត់ទំហំ 7.85-inch និងអេក្រង់ខាងក្រៅទំហំ 6.42-inch៕