
នៅពេលនេះ ក្រុមហ៊ុន Tecno ត្រូវគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន POVA 3 ហើយ។កាលពីខែមុននេះ អ្នកទម្លាយ Paras Guglani ក៏បានចែករំលែកស្មាតហ្វូន Tecno ថ្មីមួយ ដែលប្រើប្រាស់នូវលេខម៉ូដែល LF7 ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា បានចុះបញ្ជីនៅស្ថាប័ន BIS រួចរាល់ហើយ។ យោងតាមការបបញ្ជាក់ពីអ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារជាមួយនិង ឈ្មោះថា Tecno POVA 3។
សូមជំមរាបផងដែរ កន្លងមក គឺមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីស្មាតហ្វូន Tecno POVA 3 ថ្មីនេះ ដោយបានបញ្ជាក់ថា POVA 3 នឹងមានអេក្រង់ទំហំ 6.9 អ៊ីង និងមានការឌីស្សាញរន្ធចំកណ្តាលអេក្រង់តែម្តង។ អេក្រង់នេះមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត FHD+ ជាមួយនិងរីសូលូសិន 1080x2460pixels ខ្នាត 20.5:9 aspect ratio និងមានល្បឿន 90Hz refresh rate។

សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះដំណើរការលើបន្ទះឈីប Helio G88 ខណៈដែលម៉ូដែលមុនប្រើប្រាស់ឈីបHelio G85 SoC។ ស្មាតហ្វូននេះ អាចនឹងមានពីរទំហំគឺ 4GB+64GB និង 6GB+128GB។ POVA 3 ប្រហែលជាមានកាមេរ៉ាមុខទំហំ 8-Megapixel អមជាមួយ Dual LED flash ខណៈដែលកាមេរ៉ាក្រោយ គឺមានកាមេរ៉ាមេទំហំ 50-Megapixel និងមានការឌីស្សាញចំនួនគ្រាប់ រួមនិង Quad-LED flash unit។ ងាកមកមើលថាមពេលថ្មវិញ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំ 7,000mAh គាំទ្រដោយកម្លាំងសាក 33W Fast Charging Support និងមានទំហំ 173.1 x 78.4 x 9.4mm។ យោងតាមប្រភពមួយ បាននិយាយថា POVA 3 ដែលមានទំហំ 6GB+128GB នឹងចេញលក់នៅលើទីផ្សារប្រទេសឥណ្ឌា និងមានចំនួន 3 ពណ៌ ដែលមានដូចជា Ecological Black, Silver Sea និង Blue Sea។
