ស្វែងរកពួកយើង:

Tecno POVA 6 និង POVA 6 Neo បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz ហើយនិងមានថាមពលថ្មធំសម្រាប់ការប្រើប្រាស់

ដោយ

Koun Jab Luffy

05 មេសា 2024 02:19 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Tecno ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន POVA 6 Pro 5Gនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ អាចរកទិញបាននៅក្នុងប្រទេសនេះ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសទៀតផង។ នៅពេលនេះ មានស្មាតហ្វូន 2 ម៉ូដែលទៀត របស់ POVA 6 series ក៏បានប្រកាសចេញជាផ្លូវការផងដែរ។ ស្មាតហ្វូននេះមានដូចជា POVA 6 និង POVA 6 Neo ហើយបានក៏ស្ថិតនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះរួចហើយ។ ស្មាតហ្វូនទាំងពីរនេះ ក៏មានលក្ខណៈខុសគ្នាមួយចំនួនផងដែរ។
ស្មាតហ្វូន Tecno POVA 6 និង  6 Neo នេះ មានការឌីស្សាញជាមួយនឹងភ្លើង  LED light strip ស្ថិតនៅគែមខាងស្តាំរបស់កាមេរ៉ា។ ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Helio G99 Ultimate។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ដំណើរការនៅលើប្រព័ន្ធ HiOS 14 គាំទ្រជាមួយនឹង Android 14 OS ផងដែរ។ ស្មាតហ្វូន Tecno POVA 6 និង 6 Neo នេះមានអេក្រង់ទំហំ 6.78-អ៊ីង មានកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 120Hz refresh rate និង punch-hole។ ស្មាតហ្វូននេះ ដំណើរការនូវ stereo speakers ជាមួយនឹង Dolby Atmos ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមានដូចជា USB-C port, Dual 4G VoLTE, NFC និង 3.5mm jack ផងដែរ។
Article image
បើមើលទៅលើភាពខុសគ្នានោះ ស្មាតហ្វូន Tecno POVA 6 Neo នេះ មានកម្រាស់ខាងក្រោម (chin) ផ្នែកខាងមុខនោះក្រាស់ជាងស្មាតហ្វូន POVA 6។ ស្មាតហ្វូននេះ មានអេក្រង់ LCD Panel ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ខណៈពេលដែលស្មាតហ្វូនមួយទៀតមានអេក្រង់ AMOLED ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូនប្រភេទ standard នេះ មានទំហំ 8GB និង 12GB ហើយនិងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន Neo មានរ៉េមទំហំ 8GB និង 12GB ហើយនិងមានម៉េមូរីទំហំ 256GB ដូចគ្នា។
Article image
ស្មាតហ្វូន POVA 6 មានសេនស័រគោលទំហំ 108MP ខណៈពេលដែលស្មាតហ្វូន POVA 6 Neo មានកាមេរ៉ា 50MP lens ជាមួយនឹងមុខងារ AI ថែមទៀតផង។ ស្មាតហ្វូន Standard និង Neo នេះ មានកាមេរ៉ាខាងមុខ 32MP និង 8MP Selfie ។ ស្មាតហ្វូន Tecno POVA 6 នេះមានថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 70W fast charging ផងដែរ។ សម្រាប់ស្មាតហ្វូន Neo មានថាមពលថ្មទំហំ 7,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន  33W charging ៕
Tecno POVA 6 និង POVA 6 Neo បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz ហើយនិងមានថាមពលថ្មធំសម្រាប់ការប្រើប្រាស់