ស្វែងរកពួកយើង:

Tecno Pova 6 Neo បង្ហាញវត្តមានេនៅលើបញ្ចី Google Play Console ជាមួយគុណសម្បត្តិមួយចំនួន

ដោយ

Koun Jab Luffy

21 មីនា 2024 04:36 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Tecno បាននឹងកំពុងធ្វើការរៀបចំក្នុងការដាក់បង្ហាញចេញនៅស្មាតហ្វូនស៊េរីថ្មីម៉ូដែល POVA 6 Neo នាពេលឆាប់ៗខាងមុខនេះ។ ហើយនៅមុនការបង្ហាញវត្តមានផ្លូវការណ៍មកដល់ស្មាតហ្វូនជំនាន់ថ្មីនេះបានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន Google Play Console ជាមួយនឹងគុណសម្បត្តិមួយចំនួន ហើយនិងរូបភាពរបស់ស្មាតហ្វូនមួយ ដោយបង្ហាញពីការបំពាក់អេក្រង់រាបស្មើ Flat-Screen និងមានរន្ធទំលុះកណ្តាលថ្ងៃអេក្រង់មួយផងដែរ។
បើតាមបញ្ចីរបស់ Google Play Console បានបង្ហាញថា Tecno Pova 6 Neo គឺមានលេខកូដសំគាល់ម៉ូដែលថា Tecno LI6 ហើយមានបំពាក់នូវឈីបដែលមានលេខកូដ MT6789/CD ហើយនិងដំណើរការដោយ Android 14 ថែមទៀតផង។
នៅលើបញ្ជីដដែលបានបង្ហាញអេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺគាំទ្រកម្រិតបង្ហាញ Full-HD+ (1080x2460px)។ សម្រាប់បន្ទះឈីបវិញ គឺជាស៊េរី MediaTek Helio G99 ដោយមានភ្ជាប់ជាមួយរ៉េមទំហំ 8GB។ ហើយឈីបនេះ គឺគាំទ្រប្រព័ន្ធបណ្តាញសេវា 4G LTE តែប៉ុណ្ណោះ។
Article image
Tecno Pova 6 Neo គឺជាសមាជិតមួយនៅក្នុងគ្រួសារ POVA 6 ដែលបានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន Google Play Console រួចហើយ។ ដោយឡែកសម្រាប់គុណសម្បត្តិផ្សេងទៀត រួមនិងកាលបរិច្ឆេទចេញប្រកាសចេញផ្លូវការណ៍របស់ Tecno Pova 6 Neo មិនទាន់ត្រូវបានបង្ហាញលម្អិត និងកំនត់ពេលច្បាស់លាស់នៅឡើយទេ៕
Tecno Pova 6 Neo បង្ហាញវត្តមានេនៅលើបញ្ចី Google Play Console ជាមួយគុណសម្បត្តិមួយចំនួន