ស្វែងរកពួកយើង:

Tecno POVA 6 Pro បង្ហាញខ្លួននៅលើបញ្ជី Google Play Console ដោយភ្ជាប់ជាមួយចំណុចពិសេសជាច្រើន

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 10:55 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Tecno ទើបតែប្រកាសពីការចាប់ដៃគូរជាមួយនិង Dolby Labs ដើម្បីនាំមកនូវបច្ចេកវិទ្យា Dolby Atmos សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល POVA 6 series។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2024 ដែលនឹងប្រារព្ធឡើងនៅចុងខែនេះហើយ។
យោងតាមព័ត៌មាននៅពេលនេះ បង្ហាញថា Tecno POVA 6 Pro គឺមានការចុះបញ្ជីនៅលើស្ថាប័ន Google Play Console រួចរាល់ហើយ ដោយមានភ្ជាប់ជាមួយនិងចំណុចពិសេសជាច្រើនថែមទៀតផង។ នៅលើបញ្ជី Google Play Console បានបង្ហាញថា Tecno POVA 6 Pro មានលេខម៉ូដែល Tecno LI9 ហើយថែមទាំងមាន ការបញ្ជាក់ពីការប្រើប្រាស់នូវបន្ទះឈីប MediaTek MT6833V/PNZA ថែមទៀតផង។
បន្ទះឈីបនេះដំណើរការនៅលើ 2-Cortex-A76 រត់ជាមួយល្បឿន 2.2GHz និង 6-Cortex-A55 រត់ជាមួយល្បឿន 2GHz ហើយនិងមានការគាំទ្រនូវក្រាហ្វិកកាត Mali G57 GPU ថែមទៀតផង។ ផ្អែកលើព័ត៌មានខាងលើនេះ មានការសន្និដ្ឋានថា ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Dimensity 6080 រ៉េម 12GB ហើយអាចនឹងរត់នៅលើ Android 14 OS ចេញពីប្រអប់តែម្តង។
បន្ថែមពីនេះនៅលើបញ្ជីរបស់ Google Play Console ក៏នឹងមានការបញ្ចេញនូវរូបភាព render របស់ POVA 6 Pro ទៀតផង។ ស្មាតហ្វូននេះ នឹងមានអេក្រង់គែមកោង បង្ហាញចេញបានទំហំ 1080x2436 pixels ហើយនិងមានពន្លឺអេក្រង់ 480dpi។ ស្មាតហ្វូននេះមានឌីស្សាញប៊ូតង power និង volume rocker នៅជ្រុងខាងស្តាំ។
Tecno POVA 6 Pro បង្ហាញខ្លួននៅលើបញ្ជី Google Play Console ដោយភ្ជាប់ជាមួយចំណុចពិសេសជាច្រើន