ស្វែងរកពួកយើង:

Tecno Pova 6 Pro 5G ថាមពលថ្ម 6000mAh កម្លាំងសាក 70W ផ្តើមដាក់លក់ជាលើកដំបូងនៅឥណ្ឌាហើយ

ដោយ

Koun Jab Luffy

04 មេសា 2024 10:26 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 29 ខែមីនានេះ ក្រុមហ៊ុន Tecno បានប្រកាសចេញនូវស្មាតហ្វូន Pova 6 Pro 5G នៅលើទីផ្សារប្រទេសឥណ្ឌា ដោយម៉ូដែលថ្មីនេះត្រូវបានគេនិយាយថា គឺជាមានការពង្រឹងខ្លាំងទៅលើសមត្ថភាពថាមពលថ្ម និងកម្លាំងសាក កាន់តែល្អជាងមុន។ Tecno Pova 6 Pro 5G ថ្មីនេះ មានថ្ម 6000mAh កម្លាំងសាក 70W fast charging។ យោងតាមការចេញផ្សាយថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានការដាក់លក់ជាលើកដំបូងសម្រាប់ទីផ្សារប្រទេសឥណ្ឌាហើយ។
ការដាក់លក់ស្មាតហ្វូន Tecno Pova 6 Pro 5G នៅឥណ្ឌានេះ គឺមានពីរទំហំ 8GB+256GB និង 12GB+256GB ហើយនិងមានតម្លៃ Rs 19,999 (~$240) និងតម្លៃ Rs 21,999 (~$265)។ ជាមួយនិងវត្តមាននៅពេលនេះ ស្មាតហ្វូននេះ គឺមានជម្រើសពណ៌ Meteorite Gray និង Comet Green។
Tecno Pova 6 Pro 5G មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED display បង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី HiOS 14 ។
Pova 6 Pro 5G ដំណើរការនៅលើបន្ទះឈីប Dimensity 7020 រ៉េមទំហំ 12 GB of RAM, up to 12GB និងមានអង្គចងចាំទំហំ 256GB ហើយនិងមានថ្មទំហំ 6,000mAh ដែលសាកពី 0% ទៅ 50% ប្រើប្រាស់ពេលត្រឹមតែ 19 ប៉ុណ្ណោះ តាមរយៈឆ្នាំងសាក ដែលមានបច្ចេកវិទ្យាសាក 70W។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32-Megapixel សម្រាប់ការថតរូប និងវីដេអូ។ ចំពោះកាមេរ៉ាក្រោយវិញ គឺមានទំហំ 108-Megapixel និងគ្រាប់ទីពីរ មានទំហំ 2-Megapixel ខណៈដែលមួយគ្រាប់ទៀតជា AI lens។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យាសាក 10W reverse wired charging និង LED lighting system ជាមួយនិងការមុខងារប្តូរពណ៌ 9 modes, ហើយនិងបច្ចេកវិទ្យាការពារជ្រាបទឹក និងធូលី IP53 ថែមទៀតផង
Tecno Pova 6 Pro 5G ថាមពលថ្ម 6000mAh កម្លាំងសាក 70W ផ្តើមដាក់លក់ជាលើកដំបូងនៅឥណ្ឌាហើយ