ស្វែងរកពួកយើង:

Tecno POVA 6 Pro 5G បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC នៅមុនការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC2024

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 07:28 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno បានប្រកាសថា ខ្លួននឹងធ្វើការបង្ហាញនូវបច្ចេកវិទ្យាថ្មីៗមួយចំនួននៅក្នុងព្រឹត្តិការណ៍ Mobil World Congress 2024 ឬ MWC2024 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះ នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។
នៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះ Tecno  ត្រូវបានគេរពឹងថា នឹងមានការដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Tecno POVA 6 Pro 5G ក៏ដូចជាកុំព្យូទ័រ MegaBook T16 Pro 2024 Ultra notebook ផងដែរ។ ហើយនៅមុនថ្ងៃនៃការប្រកាសបង្ហាញវត្តមានមកដល់ស្មាតហ្វូនជំនាន់ថ្មី Tecno POVA 6 Pro បានទទួលនូវវិញ្ញាណបនប័ត្របញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃ ដែលមានន័យថាសា្មតហ្វូនជំនាន់ថ្មីនឹងមានលក់នៅក្នុងប្រទេសមួយនេះផងដែរ ក្រោយថ្ងៃបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC។
បើតាមការបង្ហាញនៅលើវិញ្ញាណបនប័ត្ររបស់ NBTC បានបង្ហាញថា POVA 6 Pro 5G គឺមានលេខកូដសំគាល់ថា LI9 ដូចគ្នាទៅនឹងការបង្ហាញនៅលើបញ្ចី Google Play Console និង Bluetooth SIG ផងដែរ ប៉ុន្តែ គ្រាន់តែនៅលើបញ្ចីរបស់ NBTC មិនបានបង្ហាញព័ត៌មានលម្អិតរបស់ស្មាតហ្វូនជំនាន់ថ្មីមួយនេះនោះទេ។ យ៉ាងណាមិញបើតាមការបង្ហាញនៅលើបញ្ចីរបស់ Google Play Console បានបង្ហាញថា Tecno POVA Pro 5G គឺមានបំពាក់អេក្រង់កម្រិត Full-HD+ ជាមួយការបំពាក់បន្ទះឈីប MediaTek Dimensity 6080 ជាមួយរ៉េមទំហំ 12GB និងដំណើរការដោយប្រតិបត្តិការ Android 14។
ដោយឡែកនៅលើបញ្ចីរបស់ស្ថាប័ន FCC វិញបានបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនេះមានរ៉េមទំហំ 12GB, ម៉េមូរីទំហំ 256GB និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 70W Wired Fast Charging។ ស្មាតហ្វូនជំនាន់ថ្មីនេះទំនងជានឹងមានថ្មទំហំធំដល់ 6,000mAh។
Article image
សម្រាប់ប្រព័ន្ធសុវត្ថិភាព Tecno POVA 6 Pro 5G គឺនឹងប្រើប្រព័ន្ធស្គែនក្រយ៉ៅម្រាមដៃនៅលើស៊ុមចំហៀងខាងស្តាំ។ ហើយនៅលើផ្ទៃខ្នងខាងក្រោយ គឺនឹងមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាចំនួនពីរគ្រាប់ រួមនឹងអំពូលភ្លើងជាប្រភេទ Quad-LED Flash ប៉ុន្តែ សម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយ និងកាមេរ៉ាមុខ របស់ Tecno POVA 6 Pro 5G មិនទាន់ត្រូវបានគេបង្ហាញគុណសម្បត្តិនៅឡើយទេ៕