
TECNO POVA 8 5G បង្ហាញខ្លួនជាមួយថាមពលថ្មធំ 8,000mAh និងអេក្រង់ Alive Matrix Display
ក្រុមហ៊ុន TECNO ប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី POVA 8 5G ដែលស្មាតហ្វូននេះ គឺមានការផ្តោតខ្លាំងទៅលើថាមពលថ្ម ការឌីស្សាញ សមត្ថភាពខ្លាំងទៅលើការលេងហ្គេម រួននិង AI Tools ជាច្រើនទៀត។ ស្មាតហ្វូនថ្មីនេះ ត្រូវបានបង្ហាញខ្លួននៅលើទីផ្សារសកល កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 នេះ ដោយឥណ្ឌា នឹងក្លាយជាប្រទេសដំបូងបំផុតដែលទទួលបានស្មាតហ្វូននេះ។ សម្រាប់ការលក់នៅក្នុងទីផ្សារប្រទេសផ្សេងៗទៀត អាចនឹងប្រកាសនៅក្នុងពេលប៉ុន្មានខែខាងមុខ។
ជាមួយនិងវត្តមានរបស់ TECNO POVA 8 5G នេះ នៅតែរក្សានូវការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងការជម្រុញពី Interstellar Spaceship។ ស្មាតហ្វូននេះ មានការឌីស្សាញផ្នែកកាមេរ៉ាខាងក្រោយជាទម្រង់ Geometric Module និង Semi-Transparent ដែលផ្តល់នូវភាពទាន់សម័យក្នុងការប្រើប្រាស់។ លក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូននេះ គឺការប្រើប្រាស់នូវអេក្រង់ Alive Matrix Display នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ វាក៏មានការប្រើប្រាស់នូវ LED lighting system សម្រាប់ការបង្ហាញនូវ incoming calls, notifications, music playback, gaming events, charging status និងសារ Alerts ជាច្រើនទៀត។

ក្រុមហ៊ុន Tecno បាននិយាយថា អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការជ្រើសរើសនូវ 49 Preset Lighting Effects និងការបង្កើតនូវ Animations ផ្ទាល់ខ្លួនបាន។ ស្មាតហ្វូន POVA 8 5G នេះ បំពាក់នូវថាមពលថ្មទំហំ 8,000mAh ជាមួយនឹងវិញ្ញាបនបត្រ TÜV SÜD ដែលអាចធានាបាននូវការប្រើប្រាស់ដល់ទៅ 2 ថ្ងៃ។ ក្រុមហ៊ុន TECNO អះអាងថា ស្មាតហ្វូននេះអាចប្រើប្រាស់សម្រាប់ការខលបានដល់ទៅ 60 ម៉ោង ការចាក់តន្រ្តីបានដល់ទៅ 85 ម៉ោង ការចាក់ YouTube Streaming បានដល់ទៅ 29 ម៉ោង និងការលេងហ្គេមបានដល់ទៅ 14 ម៉ោងថែមទៀត។ ក្រុមហ៊ុនបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូននេះអាចប្រើប្រាស់បានដល់ទៅ 6 ឆ្នាំ។
សម្រាប់កាមេរ៉ាវិញនៅលើស្មាតហ្វូន TECNO POVA 8 5G នេះ បំពាក់នូវកាមេរ៉ាគោល 50MP Sony LYTIA 600 ដែលសហការជាមួយក្រុមហ៊ុន Sony នៅក្នុងការពង្រឹងទៅលើគុណភាពរូបភាព និងពន្លឺចូលបានយ៉ាងល្អ។ កាមេរ៉ានេះ ក៏មានទ្រទ្រង់នូវ 2x lossless zoom បានយ៉ាងល្អដូចគ្នា។ បន្ថែមពីនេះ ទៅលើកាមេរ៉ាសែលហ្វីវិញ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 13MP selfie សម្រាប់វីដេអូខលបានយ៉ាងល្អ។ ក្រុមហ៊ុន TECNO ក៏មានការប្រើប្រាស់នូវ AI LightMaster 2.0 ដែលអាចកាត់បន្ថយទៅលើ lens flares, reflections និង shadows ដែលលោកអ្នកមិនចង់បាននៅលើរូបភាពបានថែមទៀតផង។
ទាក់ទងនឹងកម្លាំងវិញ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7100 5G។ ក្រុមហ៊ុន Tecno ក៏ប្រើប្រាស់បន្ទះឈីបនេះជាមួយនឹង G1 Signal Enhancement Chip និង SE1 Wi-Fi Enhancement ដើម្បីពង្រឹងទៅលើកកន្លែងដែលមានរលកសញ្ញាខ្សោយផងដែរ។ ស្មាតហ្វូននេះក៏មានអេក្រង់កម្រិត 144Hz eye-care display សម្រាប់ការលេងហ្គេម និង Scrolling បានយ៉ាងរលូនថែមទៀត។

ក្រុមហ៊ុន TECNO បំពាក់នូវស្មាតហ្វូន POVA 8 5G ជាមួយនឹង AI Tools ជាច្រើន ដែលនៅក្នុងនោះរួមមាន AI YouTube Summary, AI Writing, AI Theme Generator, AI LightMaster 2.0 និង All-Scenario Noise Cancellation ផងដែរ។ ក្រុមហ៊ុននេះ ក៏បានសន្យាក្នុងការ upgrade ទៅលើ Android OS រយៈពេល 2 ឆ្នាំ និងការអាប់ដេតទៅលើផ្នែកសុវត្ថិភាពរយៈពេល ៣ ឆ្នាំផងដែរ។ បន្ថែមពីនេះ អ្នកនឹងទទួលបាននូវ Cloud Storage ទំហំ 256GB រយៈពេល 3 ឆ្នាំ និង Google AI Plus 2TB Cloud Storage ឥតគិតថ្លៃរយៈពេល 3 ខែផងដែរ៕
